CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-09-28 · 4,746 views

ហេតុអ្វីបាត់បង់ចំណង់អាហារ អំឡុងពេលព្យាបាលជំងឺមហារីក?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1
In this articleសំណួរ ៖ ខ្ញុំបាទអាយុ ៤៨ ឆ្នាំ មកពីខេត្តកណ្តាល។ ខ្ញុំមានជំងឺមហារីកពោះវៀន និងបានទទួលការវះកាត់រួចមកហើយខ្ញុំកំពុងទទួលការព្យាបាលដោយសារធាតុគីមី (ឱសថ)។ ខ្ញុំមានការថយចុះចំណង់ក្នុងការហូបអាហារ។ តើធ្វើយ៉ាងណា ដើម្បីបង្កើនការហូបអាហាររបស់ខ្ញុំឡើងវិញ?©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សំណួរ ៖ ខ្ញុំបាទអាយុ ៤៨ ឆ្នាំ មកពីខេត្តកណ្តាល។ ខ្ញុំមានជំងឺមហារីកពោះវៀន និងបានទទួលការវះកាត់រួចមកហើយខ្ញុំកំពុងទទួលការព្យាបាលដោយសារធាតុគីមី (ឱសថ)។ ខ្ញុំមានការថយចុះចំណង់ក្នុងការហូបអាហារ។ តើធ្វើយ៉ាងណា ដើម្បីបង្កើនការហូបអាហាររបស់ខ្ញុំឡើងវិញ?

ចម្លើយ ៖ នៅអំឡុងពេលព្យាបាលដោយប្រើប្រាស់ឱសថ ឬសារធាតុគីមី  វាពិតជាមានសារសំខាន់ក្នុងការបរិភោគអាហារឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្លាំងសម្រាប់ទប់ទល់ និងប្រឆាំងនឹងកោសិកាមហារីក។ ក្រៅពីនោះ ការណែនាំខាងក្រោមក៏អាចជួយអ្នកបានផងដែរ៖ • ព្យាយាមបរិភោគអាហារឲ្យបានញឹកញាប់ ដោយញ៉ាំត្រឹមតែប៉ុន្មានម៉ាត់ពេញៗ ទោះបីអ្នកមិនឃ្លានក៏ដោយ។ ព្យាយាមបរិភោគតិចៗបែបនេះ រៀងរាល់ ២ម៉ោងម្តង • បរិភោគអាហារដែលអ្នកចូលចិត្ត ទោះជាអ្នកនឹងញ៉ាំវាដដែលៗក៏ដោយ • ទុកអាហារនៅជាប់ខ្លួនអ្នកជានិច្ច នៅពេលដែលអ្នកចេញក្រៅ (ទៅទទួលការព្យាបាល ឬទៅធ្វើការ) • បរិភោគអាហារចម្បង នៅពេលណាដែលអ្នកមានចំណង់ញ៉ាំបំផុត ដែលវាអាចជាអាហារពេលព្រឹកជាជាងអាហារពេលល្ងាច • កុំភ្លេចឆ្លៀតពេលដើរបន្តិចនៅចន្លោះអាហារនីមួយៗ • អាចអញ្ជើញមិត្តភក្តិ និងគ្រួសារឲ្យបរិភោគជាមួយអ្នក • បង្កើតអាហារដែលមើលទៅគួរឲ្យចង់បរិភោគ • បរិភោគអាហារ និងភេសជ្ជៈដែលមានកាឡូរី និងប្រូតេអុីនខ្ពស់៖ ឧទាហរណ៍រួមមាន៖ * ត្រីធូណា ឬត្រីសាលម៉ុន ជាមួយនឹងបាយ * ស៊ុប (សាច់ត្រី សាច់មាន់ ជាមួយនឹងគុយទាវ ឬមី) * ដំឡូងបារាំង គុយទាវ ឬមី និងសាឡាត់ធ្វើពីសណ្តែក * ត្រីដុត មាន់ដុត សណ្តែក ឬ សាច់ផ្សេងៗទៀត * បាប៊ីឃ្យូសាច់មាន់ * គុយទាវ ឬផាស្តាជាមួយឈីស * ស៊ុតស្ងោរ ស៊ុតចៀនជាមួយឈីស និងបន្លែ * បង្អែមចាហួយធ្វើពីអង្ករ គ្រាប់សារគូ ទឹកដោះគោ ឬសណ្តែកសៀង * ទឹកដោះគោ ឬយ៉ាអ៊ួរក្តៅឧណ្ហៗជាមួយគ្រាប់ធញ្ញជាតិ ផ្លែឈើ និង ស្ករក្រហម * នំដុត ជាមួយក្រែមឈីស ប័រ ទឹកស៊ីរ៉ូ ឬតំណាប់លាបនំបុ័ង * ការ៉េម យ៉ាអួរ * គ្រាប់រុក្ខជាតិ និងតំណាប់ផ្លែឈើក្រៀម * ទឹកដោះគោក្រឡុកធ្វើឡើងពីទឹកដោះគោ ឬទឹកសណ្តែកជាមួយទឹកឃ្មុំ (ប្រសិនបើអ្នកមិនមាន ការហើមពោះក្រោយពីបរិភោគទឹកដោះគោ) * ទឹកផ្លែឈើក្រឡុក * ភេសជ្ជៈសូកូឡាក្តៅៗ ឬជាមួយទឹកកក។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ