2017-09-28 · 9,926 views
ប្រើថ្នាំផ្សះហើយ ស្រាប់តែមុខឡើងហើម?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
សំណួរ ៖ នាងខ្ញុំមកពីខេត្ត កណ្តាល។ ប៉ុន្មានថ្ងែមុនខ្ញុំបានប្រើប្រាស់ថ្នាំផ្សះ ហើយពេលដែលខ្ញុំបានប្រើប្រាស់ វាបានធ្វើឲ្យមុខខ្ញុំហើម។ តើលោកវេជ្ជបណ្ឌិតអាចពន្យល់បានទេថា តើវាកើតឡើងបណ្តាលមកពីអ្វី ហើយតើខ្ញុំត្រូវធ្វើដូចម្តេច?©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយសំណួរ ៖ នាងខ្ញុំមកពីខេត្ត កណ្តាល។ ប៉ុន្មានថ្ងែមុនខ្ញុំបានប្រើប្រាស់ថ្នាំផ្សះ ហើយពេលដែលខ្ញុំបានប្រើប្រាស់ វាបានធ្វើឲ្យមុខខ្ញុំហើម។ តើលោកវេជ្ជបណ្ឌិតអាចពន្យល់បានទេថា តើវាកើតឡើងបណ្តាលមកពីអ្វី ហើយតើខ្ញុំត្រូវធ្វើដូចម្តេច?
ចម្លើយ ៖ ជាទូទៅ ថ្នាំផ្សះដែលប្រជាជននិយមប្រើ ហើយមានប្រតិកម្មជាមួយញឹកញាប់នោះ មិនមែន ជាថ្នាំប្រើសម្រាប់ផ្សះមុខរបួសនោះទេ តែតាមពិត ថ្នាំផ្សះ (antibiotics) គឺជាថ្នាំប្រើសម្រាប់ទប់ស្កាត់ការរីករាលដាល ឬសម្លាប់មេរោគ(Bacteria)។ ម្យ៉ាងទៀត មុននឹងប្រើប្រាស់ ថ្នាំផ្សះ គប្បីដឹងថា ប្អូនធ្លាប់មានប្រតិកម្មជាមួយ ថ្នាំ ប្រភេទនោះដែរឬទេ ព្រោះថាបើសិនដឹងថា មានប្រតិកម្មជាមួយថ្នាំប្រភេទណាមួយ ប្អូនត្រូវ តែប្រុងប្រយ័ត្ន និងចៀសវាង។
ជាទូទៅ គ្រប់ថ្នាំទាំងអស់នឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដូចគ្នាគ្រាន់តែថ្នាំផ្សះគេច្រើនជួបប្រទះ ដោយសារផលវិបាករបស់វា។ ដូចនេះ សំណួររបស់ប្អូនស្រីមិនទាន់ អាចឆ្លើយបាននៅឡើយទេថាវាមកពីថ្នាំផ្សះ ឬយ៉ាងណា លុះត្រាដឹងថា តើប្រភពនៃការប្រើប្រាស់មកពីណា? តើប្អូនស្រីបានប្រើប្រាស់ថ្នាំប៉ុន្មានមុខ? តើមានតែថ្នាំផ្សះមួយមុខឬយ៉ាងណា? តើប្អូនតែងតែប្រតិកម្មជាមួយថ្នាំណាមួយឬទេ?
ចំណែកឯការឡើងហើមមុខ មិនមែនជាប្រតិកម្ម របស់ថ្នាំតែមួយមុខទេ ជួនកាលអាចបណ្ដាល មកពីជំងឺផ្សេងទៀតដូចជា ជំងឺខ្សោយតម្រងនោម ជាដើម។ ចំពោះរោគសញ្ញានៃការប្រតិកម្មថ្នាំមានដូចជា រមាស់ កន្ទួល កន្ទាលត្រអាក ថប់ដង្ហើម ក្អួតចង្អោរ ហើមបបូរមាត់ មុខ និងបំពង់ខ្យល់ដែលធ្វើឲ្យស្ទះផ្លូវដង្ហើម ឬក៏អាចប៉ះពាល់ដល់បេះដូង និងប្រព័ន្ធឈាមរត់ (Choc Anaphylatique) ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត បាន។ ហេតុនេះ បើប្អូនស្រីមានការសង្ស័យ ទាក់ទង នឹងការប្រើប្រាស់ថ្នាំ និងផលវិបាក ជាពិសេសពពួកថ្នាំផ្សះ ប្អូនគួរតែពិគ្រោះ ជាមួយ គ្រូពេទ្យជំនាញដែលផ្ដល់ការប្រឹក្សាពីការប្រើប្រាស់ថ្នាំប្រកបដោយសុវត្ថិភាព ។
បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គុយ ណូ ឯកទេសសណ្តំ ជំងឺធ្ងន់ សង្គ្រោះបន្ទាន់ និងជំងឺសួត សព្វថ្ងៃលោកជាវេជ្ជបណ្ឌិតឯកទេសប្រពោធកម្ម សល្យសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅ មន្ទីរសំរាកព្យាបាល អាយ ស៊ី យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និងប៊ែលសិក