2017-09-28 · 6,285 views
មានសភាពស្រៀវ ត្រង់កន្លែងប៉ះធ្មេញ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សំណួរ ៖ នាងខ្ញុំមានអាយុ ២៣ឆ្នាំ។ កាលពី២សប្តាហ៍មុន នាងខ្ញុំបានទៅប៉ះធ្មេញត្រង់កន្លែងពុក តែរហូតមកដល់ពេលនេះ ត្រង់កន្លែងធ្មេញប៉ះនោះ នៅតែមានសភាពស្រៀវចំពោះភេសជ្ជៈ និងអាហារក្តៅ ឬត្រជាក់។ នាងខ្ញុំចង់ជម្រាបសួរលោកស្រីទន្តបណ្ឌិតថា តើសភាពស្រៀវនេះបណ្តាលមកពីអ្វី? ហើយវានឹងនៅយូរប៉ុណ្ណាដែរ?
ចម្លើយ ៖ មូលហេតុនៃការស្រៀវធ្មេញមានច្រើន ដោយឡែក ចំពោះករណីរបស់ប្អូន វាអាចបណ្តាលមកពីត្រង់ប្រហោងដែលពុកនោះធំ ដែលតម្រូវឲ្យធ្វើការកាយយកផ្នែកដែលពុកនោះចេញ និងធ្វើឲ្យថ្នាំសម្រាប់បំពេញប្រហោងនោះ អាចនៅកៀកនឹងបណ្តូល ឬសរសៃធ្មេញធ្វើឲ្យមានការស្រៀវ។
ក្រៅពីនោះ ភាពស្រៀវក៏អាច បណ្តាលមកពីការបំពេញថ្នាំ ដោយមានខ្យល់ (bubble)ចូលក្នុងប្រហោងធ្មេញពុកនោះ ការកាយយកធ្មេញពុកមិនអស់ ឬការសម្លប់មេរោគ មិនបានត្រឹមត្រូវអំឡុងពេលប៉ះធ្មេញផងដែរ។ ក្នុងករណីនេះ ប្អូនស្រីគួរចៀសវាងបរិភោគ អាហារក្តៅ និងត្រជាក់មួយរយៈសិន។
គួរបញ្ជាក់ថា ប្រសិនបើការប៉ះធ្មេញរបស់ប្អូនបានធ្វើឡើងដោយត្រឹមត្រូវ នោះភាពស្រៀវធ្មេញអាចនឹង កាត់បន្ថយបន្តិចម្តងៗ និងប្រសើរឡើងវិញនៅ សប្តាហ៍ទី ៦។ ផ្ទុយទៅវិញ ប្រសិនភាពស្រៀវកាន់ តែធ្ងន់ធ្ងរឡើង ឬមិនមានភាពធូរស្រាលនោះ អ្នកជំងឺគួរទៅជួបជាមួយនឹងអ្នកជំនាញ ដើម្បីធ្វើការថត X-ray រកមូលហេតុ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
ប កស្រាយដោយ ៖ សាស្ត្រាចារ្យ យិន ស៊ីថន នាយកមន្ទីរព្យាបាលធ្មេញ ប្រាយស្មាយ និងជាប្រធានគ្រប់គ្រងគ្លីនិកទន្តវន្តសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល