2017-10-04 · 5,410 ដងមើល
ចូលរួមគម្រោងCRANE ចូលរួមវេទិកាសុខភាពស្តីពីការបង្ការជំងឺមហារីក...
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
យោងតាមទិន្នន័យចុងក្រោយផ្តល់ដោយអង្គការសុខភាពពិភពលោកបានបង្ហាញឲ្យដឹងថា «មានប្រជាជនកម្ពុជាចំនួន ១១,៣២១ នាក់ បានបាត់បង់ជីវិតដោយសារជំងឺមហារីកនៅក្នុងឆ្នាំ ២០១២» ដែលជាក់ស្តែងណាស់ គឺវាជាជំងឺដែលមិនត្រឹមតែបង្កផលវិបាកដល់សុខភាពផ្ទាល់ខ្លួនរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ វាថែមទាំងបង្កភាពរាំងស្ទះដល់សេដ្ឋកិច្ចសង្គមកម្ពុជាទៀតផង។ ហេតុដូចនេះហើយ ក្រោមការផ្តួចផ្តើមគំនិតដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងរៀបចំឡើងដោយក្រុមប្រតិភូយុវជនកម្ពុជាឆ្នាំ ២០១៧ Cancer Remembrance Appeal for the NEedy ហៅកាត់ថា #ProjectCRANE ជាកម្មវិធីសង្គមថ្មីមួយ ដែលមានការគាំទ្រចំពោះកិច្ចការស្រាវជ្រាវ និង ការបង្ការជំងឺដ៏កាចសាហាវក្នុងសង្គមបច្ចុប្បន្នគឺ «ជំងឺមហារីក» ក៏បានមានវត្តមានឡើង ។ អ្វីដែលរឹតតែពិសេសទៀតនោះ គឺក្រោមគម្រោង CRANE នេះ វេទិកាសុខភាពដ៍ធំជាងគេនៅក្នុងប្រទេសកម្ពុជាស្តីអំពីវិធានការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក ក៏នឹងត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងពីការបង្ការជំងឺមហារីកផងដែរ។
តើអ្នកចង់ក្លាយជាអ្នកសង្រ្គោះប្រជាជនខ្មែរដែរឬទេ? លោកអ្នកអាចចូលរួមជាផ្នែកមួយនៃគម្រោងនេះដោយចូលរួម «វេទិកាសុខភាពស្តីពីការបង្ការជំងឺមហារីក» ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង២ ដល់ម៉ោង៥រសៀល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) ដោយគ្រាន់តែចំណាយ១ម៉ឺនរៀលសម្រាប់ការទិញសំបុត្រ ដោយថវិកាដែលប្រមូលបានពីកម្មវិធីនេះនឹងត្រូវបានប្រើប្រាស់ក្នុងការបង្កើតDatabaseសម្រាប់ស្រាវជ្រាវពីជំងឺមហារីកនៅកម្ពុជា ដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវ និងបង្ការជំងឺមហារីករបស់ «មជ្ឈមណ្ឌលជាតិជំងឺមហារីក» ។ គួរបញ្ជាក់ផងដែរថា វេទិកាដ៏ពិសេសមួយនេះ នឹងមានវត្តមានចូលរួមពីសំណាក់ ៖ -លោកសាស្រ្តាចារ្យ អ៊ាវ សុខា ជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន« បន្ទុកនៃជំងឺមហារីកក្នុងប្រទេសកម្ពុជា» -លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ជាប្រធានផ្នែកវិភាគដុំសាច់មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងធ្វើការបកស្រាយលើប្រធាន« វិធានការបង្ការប្រចាំថ្ងៃក្នុងការបង្ការជំងឺមហារីក» ។
សម្រាប់ព័ត៌មានបន្ថែម និងការជាវសំបុត្រ ៖ លេខទូរស័ព្ទ ៖ 012 509 856/ 010 229 997 E-mail ៖ chhoysokunthaneth@gmail.com
គ្រប់គ្នាសុទ្ធតែអាចចូលរួម… កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីសុខមាលភាពប្រជាជនខ្មែរ និង ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង !!!