CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-10-14 · 4,323 views

ថ្នាំមហារីកប្រហែលជាអាចជួយទៅលើអ្នកជំងឺហឺត!

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

លទ្ធផលការសិក្សាចុះផ្សាយនាខែឧសភា ថ្ងៃទី១៧ ក្នុងព្រឹត្តិប័ត្រ ឈ្មោះថា The New England Journal of Medicine បានបង្ហាញពីប្រសិទ្ធភាពមួយផ្សេងទៀតនៃឱសថព្យាបាលជំងឺមហារីកឈាមពពួក Imatinib ដែលអាចប្រើចំពោះអ្នកជំងឺដែលមានជំងឺហឺត។

ការសិក្សាបានធ្វើឡើងនៅ Washington- University School of Medicine នៃ St.Louis ក្នុងចំណោមអ្នកជំងឺ ៦២នាក់ ដោយអ្នកជំងឺខ្លះបានប្រើប្រាស់ឱសថ Imatinib និងមួយផ្នែកទៀតបានដាក់ឲ្យប្រើប្រាស់ប្រភេទថ្នាំដែលមិនមានសារធាតុសកម្ម (placebo)។

ការសិក្សាប្រើរយៈពេល ៦ខែ  ដោយលទ្ធផលឃើញថា កម្រិតនៃការរលាកនៃជំងឺហឺតបានថយចុះចំពោះអ្នកជំងឺប្រើប្រាស់ឱសថ Imatinib ដោយប្រៀបធៀបទៅនឹងអ្នកប្រើឱសថគ្មានសារធាតុសកម្ម។  បន្ថែមពីនេះ ការសិក្សាក៏បានបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់ឱសថផងដែរ ដូចជារមួលសាច់ដុំ និងការថយចុះនូវកម្រិត Phosphate ក្នុងឈាម។

យ៉ាងណាមិញ “យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយនៃការស្រាវជ្រាវ” នេះបើតាមប្រសាសន៍របស់សហអ្នកនិពន្ធ Mario Castro , MD, the Alan A ប្រចាំសាកលវិទ្យាល័យ Washington រួមជាមួយសាស្រ្តាចារ្យ Edith L. Wolff ។ ការសិក្សាមានទំហំតូច ដូច្នេះពួកយើងត្រូវការធ្វើការសិក្សាស្រាវជ្រាវក្នុងទំហំធំមួយប្រមាណ ៣០០ ទៅ៥០០អ្នកជំងឺក្នុងរយៈពេលវែងមួយដើម្បីកំណត់ឲ្យកាន់តែច្បាស់ពីប្រសិទ្ធភាពរបស់ថ្នាំទៅលើអ្នកជំងឺហឺត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ