2017-10-16 · 7,297 views
ហេតុអ្វី អ្នកត្រូវប្រាកដថាអ្នកញ៉ាំប្រូតេអុីនបានគ្រប់គ្រាន់?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សុខភាពល្អ មិនមែនត្រឹមតែការអនុវត្តទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃល្អប៉ុណ្ណោះទេ តែរបបអាហាររបស់អ្នកក៏ចាំបាច់ ក្នុងនោះប្រូតេអុីនដើរតួយ៉ាងសំខាន់ដូចគ្នា។ តាមរយៈអត្ថបទខាងក្រោមអ្នកនឹងកានតែច្បាស់ អំពីថាតើហេតុអ្វីអ្នកត្រូវបន្ថែមប្រូតេអុីនក្នុងរបបអាហាររបស់អ្នក៖
៤ចំណុចដែលជាគុណប្រយោជន៍នៃការទទួលទានពពួកប្រូតេអុីនចំពោះរាងកាយ •វាជាសមាសភាគមួយមាននៅគ្រប់កោសិកានៃរាងកាយរបស់អ្នក ជាការពិត សក់ និងក្រចក គឺត្រូវបានបង្កើតឡើងពីប្រូតេអុីនជាពិសេស។ •រាងកាយរបស់អ្នក ប្រើប្រាស់វាដើម្បីបង្កើតនិងជួសជុលជាលិកា។ •គ្រប់គ្នាត្រូវការប្រូតេអុីនដើម្បីបង្កើតអង់ស៊ីមអ័រម៉ូន និងសារធាតុគីមីចាំបាច់ក្នុងរាងកាយ។ •ប្រូតេអុីនពិតជាចាំបាច់ក្នុងការបង្កើតទម្រង់ឆ្អឹង សាច់ដុំ ឆ្អឹងខ្ចី ស្បែក និងឈាម។
ទម្រង់ និងប្រភពខុសគ្នានៃប្រូតេអុីន ប្រូតេអុីនមានប្រភពផ្សេងៗពីគ្នា រួមមាន សាច់ទឹកដោះគោ ត្រី សណ្តែកសៀង និងស៊ុត ក៏ដូចជាសណ្តែក បន្លែមួយចំនួន និងប៊័រ។ នៅក្នុងពេលដែលប្រូតេអុីនត្រូវបានរំលាយ វានឹងបំលែងជាអាមីណូអាស៊ីតដែលរាងកាយត្រូវការ។ ប្រភពប្រូតេអុីនដែលមានគុណភាពខ្ពស់បំផុត ត្រូវបានរកឃើញនៅក្នុងទឹកដោះគោ វាជាប្រូតេអុីនពេញលេញ និងមានផ្ទុកស្ទើរតែគ្រប់អាមីណូអាស៊ីតដែលរាងកាយត្រូវការ។ ជាទូទៅប្រូតេអុីនដែលមានប្រភពពីសត្វ (ឧទាហរណ៍៖ ទឹកដោះគោស៊ុត និងសាច់) គឺជាប្រូតេអុីនពេញលេញមែនប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ រាងកាយរបស់អ្នកមានលទ្ធភាពក្នុងការប្រើប្រាស់ប្រូតេអុីនផ្សេងៗច្រើនប្រភេទទៀតបានផងដែរ។
គុណសម្បត្តិនៃការរួមផ្សំប្រូតេអុីនកម្រិតខ្ពស់អ្វីដែលជាពិសេសពីគុណសម្បត្តិនៃការរួមផ្សំប្រូតេអុីនកម្រិតខ្ពស់ ក្នុងអាហារចំពោះការរស់នៅប្រចាំថ្ងៃរបស់អ្នក រួមមាន៖ •បង្កើនសន្ទុះឡើងវិញបន្ទាប់ពីធ្វើលំហាត់ប្រាណ •បន្ថយការបាត់បង់សាច់ដុំ •បង្កើតសាច់ដុំដែលគ្មានខ្លាញ់ •ជួយរក្សាទម្ងន់ឲ្យមានស្ថេរភាព •ទប់ស្កាត់ការឃ្លាន។