ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-10-20 · 5,318 ដងមើល

បម្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយធំពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3
ក្នុងអត្ថបទនេះសម្រាប់ព័ត៌មានបន្ថែម និងរាយការណ៍ពីករណីសង្ស័យ សូមទាក់ទងតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍លេខ៖  115ប្រភព ៖ គេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការនៃ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា «នាពេលថ្មីៗនេះ មានរបាយការណ៍ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំក្នុងប្រទេសយើង តែនាយកដ្ឋានពុំទាន់រកឃើញការផ្ទុះជំងឺនេះទំហំធំនៅប្រទេសយើងនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្នបង្ការការឆ្លងជំងឺផ្តាសាយធំនេះ» ។

តាមការសិក្សាស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា ក្នុងប្រទេសយើង នៅក្នុងរដូវភ្លៀងជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza B & C) ដូច្នេះ សូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចម្លងជំងឺផ្តាសាយធំនេះ។

ក្នុងនោះផងដែរ នាយកដ្ឋានក៏បានបង្ហាញជូននូវចំណុចខ្លឹមខ្លះៗដែលគួរយល់ដឹងពីជំងឺផ្តាសាយផងដែរ រួមមាន៖ រោគសញ្ញា -គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ -ក្អក ឬឈឺក -ករណីខ្លះអាចវិវឌ្ឍទៅហត់ ។

ការព្យាបាល -ប្រើថ្នាំបញ្ចុះកម្តៅ -ផឹកទឹកឲ្យបានច្រើន -គេងលក់ស្កប់ស្កល់ -កាត់បន្ថយការហាត់ប្រាណ -ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ -ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សម្លាប់មេរោគនេះទេ ថែមទាំងធ្វើឲ្យសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។

ក្នុងករណីដែលការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវឌ្ឍទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ដែលមានឱសថសម្រាប់ព្យាបាលសម្លាប់មេរោគផ្តាសាយធំ ។

ទង្វើគួរធ្វើ ដើម្បីបង្ការការឆ្លង -បើកចំហរបង្អួចឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ -ឲ្យសមាជិកគ្រួសារផ្សេងទៀតនៅឲ្យឆ្ងាយពីអ្នកជំងឺ ជាពិសេសកុមារ -សម្រាកនៅផ្ទះហើយផឹកទឹកឲ្យបានច្រើន -លេបថ្នាំ និងប្រើវិធីផ្សេងៗទៀត ដើម្បីបញ្ចុះកម្ដៅ -ត្រូវការតែមនុស្សម្នាក់គត់ដើម្បីថែទាំអ្នកជំងឺ ហើយទាំងអ្នកជំងឺនិងអ្នកថែទាំ ត្រូវពាក់ម៉ាស់ការពារដូចគ្នា -លាងសម្អាតដៃរបស់លោកអ្នក និងសម្ភារៈផ្សេងទៀតដែលអ្នកជំងឺប្រើប្រាស់ឲ្យបានញឹកញាប់ ជាមួយសាប៊ូ ការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក។

ខាងក្រោមនេះ ជាវីដេអូស្តីអំពី «ការបង្ការចម្លងជំងឺផ្តាសាយ» ដែលលោកអ្នកអាចទស្សនាបានផងដែរ...

សម្រាប់ព័ត៌មានបន្ថែម និងរាយការណ៍ពីករណីសង្ស័យ សូមទាក់ទងតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍លេខ៖  115

ប្រភព ៖ គេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការនៃ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ