2017-10-21 · 3,294 views
អត្ថបទប្រចាំសប្តាហ៍ទី៣នៃខែតុលា
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
តោះ! តាមដានមើលអត្ថបទដែលទទួលបានការគាំទ្រពីសំណាក់ប្រជាជន និងសិក្សានុសិស្សដែលមានលេខរៀងខ្ពស់ជាងគេប្រចាំសប្ថាហ៍ទី៣ នៃខែតុលានេះ… អ្នកជំងឺទឹកនោមផ្អែមគួរតែស្គាល់ថា អ្វីជាHbA1C? HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់ គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់នឹងអេម៉ូក្លូប៊ីនដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង។កាលណាយើងធ្វើតេស្តHbA1Cនេះយើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ។ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយការវាយតម្លៃកម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះអាចវាយតម្លៃជាតិស្កររបស់យើង ក្នុងរយៈពេល៣ខែចុងក្រោយ……
គន្លឹះពីរៀមច្បងពិសេសសម្រាប់អ្នកត្រៀមប្រលងថ្នាក់ជាតិក្នុងវិស័យសុខាភិបាល តាមរយៈបទពិសោធន៍នៃការសិក្សារយៈពេលប៉ុន្មានឆ្នាំកន្លងមក រួមជាមួយនឹងការចង់ចូលរួមក្នុងការពង្រឹងសិល្បៈនៃការចែករំលែកផងនោះ និស្សិតផ្នែកសុខាភិបាលចំនួន៧រូប បានផ្តល់ធ្វើការឆ្លើយតបនឹងសំណួរដែលក្រុមការងារបានលើកឡើងអំពីវិធីសាស្រ្តក្នុងការត្រៀមខ្លួនប្រលងចូលសាលាពេទ្យ និងចំណាប់អារម្មណ៍របស់ពួកគាត់ ព្រមទាំងសារជូនដល់សិស្សប្អូន…
យល់ដឹងពីទិដ្ឋភាពទូទៅនៃជំងឺមហារីកពោះវៀនធំ! ជំងឺមហារីកពោះវៀនធំ (CRC) បង្កឡើងពីកោសិកាពោះវៀនធំ ឬ កោសិកា rectum(ប្រវែង២ទៅ៣អុីញចុងក្រោយនៃពោះវៀនធំមុនដល់ទ្វារធំ)។ អំឡុងពេលមានជំងឺ កោសិកាធម្មតានៃពោះវៀនធំនិងចុងពោះវៀនធំចាប់ផ្តើមមានបម្រែបម្រួលការរាលដាលមានសភាពមិនអាចគ្រប់គ្រងបានហើយមិនងាប់ទៅវិញនោះទេ។ «ជាទូទៅ ស្ថានភាពនៃកោសិកាដែលលូតលាស់នោះស្តែងចេញជាដំណាក់កាលដំបូងbenign(មិនទាន់មហារីក)ហៅថាpolypដែលអាចប្រែប្រួលនៅពេលណាមួយបង្កឲ្យក្លាយជាដុំមហារីក...» នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ