ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-10-25 · 16,248 ដងមើល

កាត់បន្ថយពិការភាព តាមរយៈការយល់ដឹងពីបញ្ហាឈឺចង្កេះ 

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2
ក្នុងអត្ថបទនេះតើយើងគួរធ្វើការសនិ្នដ្ឋាន និងវាយតម្លៃបែបណាទើបអាចដឹងថាខ្លួនយើងឈឺបែបធម្មតា ឬឈឺជាជំងឺធ្ងន់ធ្ងរដែលអាចប្រឈម នឹងពិការភាពនោះ?©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ឈឺចង្កេះ(Low Back Pain) គឺជាអាការៈមួយដែលមនុស្សយើងបានឆ្លងកាត់ គ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈទាំងអស់។

តើយើងគួរធ្វើការសនិ្នដ្ឋាន និងវាយតម្លៃបែបណាទើបអាចដឹងថាខ្លួនយើងឈឺបែបធម្មតា ឬឈឺជាជំងឺធ្ងន់ធ្ងរដែលអាចប្រឈម នឹងពិការភាពនោះ?

ការបំភ្លឺនូវចំណុចធំៗពីរខាងក្រោមនេះអាចជួយដោះស្រាយ និងតម្រង់ទិសលោកអ្នកឲ្យជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញទាន់ពេលវេលាបាន៖

១-ប្រហែលជាប្រមាណ៩០%នៃអាការៈឈឺចង្កេះ គឺជាស្ថានភាពឈឺចាប់បែបធម្មតាដែលបណ្ដាលមកពីការក្រិចឬ ថ្លោះបន្តិចបន្តួចទៅលើផ្នែកណាមួយនៃសរីរៈចង្កេះដូចជាសាច់ដុំ សរៃសរពួរតូចៗ ឆ្អឹងកងចង្កេះ កៅស៊ូឆ្អឹងកង Mechanical injury (strain and sprain) to muscles, ligaments, bones and vertebral disks)។ ស្ថានភាពឈឺចង្កេះប្រភេទនេះភាគច្រើនគឺអាចបាត់ដោយខ្លួនឯងហើយក្នុងករណីខ្លះទៀតអាចអូសបន្លាយបន្តរ៉ាំរ៉ៃផងដែរ៖ -៥០% អាចធូរស្បើយក្នុងរយៈពេល ១សប្តាហ៍ -៩០% អាចធូរស្បើយក្នុងរយៈពេល ៨សប្តាហ៍ -៥% អាចវិវឌ្ឍន៍រ៉ាំរៃ។

២-អាការៈឈឺចង្កេះដែលមានស្ថានភាពធ្ងន់ធ្ងរអាចបង្កគ្រោះថ្នាក់ដល់គុណភាពជីវិតលោកអ្នក ឬអាចវិវឌ្ឍន៏ដល់ពិការភាពនោះគឺ៖ -ជំងឺគាបសង្កត់កៅស៊ូឆ្អឹងខ្នង (Herniated vertebral disk) -ជំងឺគាបខួរឆ្អឹងខ្នង (spinal stenosis) -ជំងឺគាបកញ្ចុំសរសៃប្រសាទឆ្អឹងចង្កេះ (cauda equina syndrome) -ជំងឺរលាកសន្លាក់ឆ្អឹងខ្នងរ៉ាំរ៉ៃ ( Inflammatory spondyloarthropathy) -ជំងឺមេរោគឆ្អឹងកងដូចជារបេងឆ្អឹងខ្នងជាដើម (spinal infection) -ជំងឺពុកបាក់ឆ្អឹងកងខ្នង (vertebral fracture) -ជំងឺមហារីកឆ្អឹង (bone cancer) -ជំងឺសរីរាង្គផ្សេងៗដូចជា៖ មហារីកលំពែង មហារីកប្រព័ន្ធផ្លូវទឹកនោម ជំងឺរីកសរសៃឈាមអាអ័កផ្នែកពោះជាដើម។ referred visceral pain, Ex: pancreatic cancer, GU cancer, abdominal aorta aneurism.

មាន១១ចំណុចសំខាន់ៗ ដែលមិនត្រូវមើលរំលងចំពោះការប្រឈមនឹងបញ្ហាខាងលើ និងគួរស្វែងយល់បន្ថែម៖ 1.ធ្លាប់មានប្រវត្តិជំងឺមហារីកក្នុងអតីតកាល 2.អាយុក្រោម២០ឆ្នាំ ឬក៏លើសពី៥០ឆ្នាំ 3.ក្ដៅខ្លួនលើសពី៣៧,៨០C ឬមានបែកញើសពេលយប់ខុសពីធម្មតា 4.ឈឺចង្កេះទាំងយប់ទាំងថ្ងែជាប់ជាប្រចាំ 5.ស្រក់ទំងន់ដោយគ្មានមូលហេតុ 6.របួសចង្កេះធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍ 7.ធ្លាប់ ឬក៏កំពុងមានជំងឺពុកឆ្អឹង(មនុស្សប្រុសអាយុលើសពី៥០ឆ្នាំ ឯស្រ្តីលើសពី៦០ឆ្នាំ) 8.ធ្លាប់ ឬកំពុងប្រើប្រាស់ថ្នាំប្រភេទរំលាយឈាម ឬថ្នាំសរសៃស្តេរូអ៊ីត(anticoagulants and corticosteroids) 9.ឈឺចង្កេះលើសពីមួយខែ 10.មានសញ្ញាស្ពឹក ឈឺ ឬទន់ជើងម្ខាងណាមួយ 11.ស្ពឹកអាងត្រគាគ ពិបាកបត់ជើងតូចធំ ឬបាត់បង់កំលាំងជើងទាំងសងខាង។

តាមរយៈការបកស្រាយក្នុងអត្ថបទខាងលើនេះ សង្ឃឹមថាអាចផ្តល់ជូនមិត្តអ្នកអានក្នុងវាយតម្លៃបឋមនៃស្ថានភាពជំងឺឈឺចង្កេះ និងគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យទាន់ពេលវេលាដើម្បីចូលរួមកាត់បន្ថយពិការភាពសំរាប់ ប្រជាជនកម្ពុជាយើង។

បកស្រាយដោយ ៖ លោវេជ្ជបណ្ឌិត កង​ សំអូន ជំនាញជំងឺសន្លាក់ឆ្អឹងពីប្រទេសអូស្រ្តាលី។ សព្វថ្ងែបំរើការនៅមន្ទីរពេទ្យព្រះសីហនុមណ្ឌុលនៃក្ដីសង្ឃឹម។ សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងលេខទូរស័ព្ទ ០៩២ ៤២៩ ៥២៩

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​