2017-10-28 · 3,348 views
អត្ថបទប្រចាំសប្តាហ៍ ទី៤ នៃខែតុលា
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
1.កាត់បន្ថយពិការភាព តាមរយៈការយល់ដឹងពីបញ្ហាឈឺចង្កេះ លោកវេជ្ជបណ្ឌិត កង សំអូន ជំនាញជំងឺសន្លាក់ឆ្អឹងពីប្រទេសអូស្រ្តាលី បានធ្វើការបំភ្លឺនូវចំណុចធំៗ២ អំពីបញ្ហានេះ ដែលទីមួយ គឺ«ប្រហែលជាប្រមាណ៩០%នៃអាការៈឈឺចង្កេះ គឺជាស្ថានភាពឈឺចាប់បែបធម្មតាដែលបណ្ដាលមកពីការក្រិចឬ ថ្លោះបន្តិចបន្តួចទៅលើផ្នែកណាមួយនៃសរីរៈចង្កេះ» និងទីពីរ គឺ«អាការៈឈឺចង្កេះដែលមានស្ថានភាពធ្ងន់ធ្ងរអាចបង្កគ្រោះថ្នាក់ដល់គុណភាពជីវិតលោកអ្នក ឬអាចវិវឌ្ឍន៏ដល់ពិការភាព»… 2. ស្វែងយល់ពី ជំងឺពក ក ដែលអ្នកមិនគួរមើលរំលង យោងតាមការបកស្រាយរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ជំងឺពកក វះកាត់ក្បាលក បានឲ្យដឹងថា «ជំងឺពក ក ត្រូវបានរកឃើញថា កើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ក្នុងអត្រាមនុស្សស្រី៤ មនុស្សប្រុស១ ហើយវាអាចកើតលើមនុស្សមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ»។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា «ជំងឺពក កជំងឺពក ក ជាការរីកទំហំធំជាងធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលនៅនឹងផ្នែកក្រោម និងខាងមុខនៃក…»
3. និស្សិតឆ្មបម្នាក់សំណូមពរថា«សូមកុំយកមនុស្សមួយក្ដាប់ មកវាយតម្លៃឆ្មបទាំងអស់អី…» តើនរណាដែលនៅក្បែរស្ត្រីមានផ្ទៃពោះច្រើនជាងគេ មុន និងក្រោយពេលសម្រាល បន្ទាប់ពីក្រុមគ្រួសារ? ចម្លើយ គឺប្រាកដជា ឆ្មប ជាមិនខាន…តើអ្នកបានដឹងច្រើនប៉ុណ្ណាដែរអំពី«ការសិក្សា និងការងារជាឆ្មប»? តោះ! ស្វែងយល់ជាមួយគ្នា…តាមរយៈការចែករំលែកបទពិសោធណ៍របស់កញ្ញា លឿង ផូស្រីណុច ដែលបានបញ្ចាប់ថ្នាក់បរិញ្ញាប័ត្រឆ្មប និងសព្វថ្ងៃកំពុងបម្រើការងារនៅគ្លីនិកឯកជនមួយកន្លែងផងដែរ…