2017-11-01 · 4,207 views
[ខ្លឹមៗ] ជាតិផ្អែម ជាសត្រូវនៃធ្មេញរបស់អ្នក
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ធ្មេញជាផ្នែកធំមួយនៃសម្រស់ធម្មជាតិរបស់់មនុស្សគ្រប់រូប ហើយពេលខ្លះវាពិតជាមានភាពទាក់ទាញចំពោះមនុស្សជុំវិញខ្លួន។ ដោយសារតែមានបញ្ហាតិចតួចនៃសុខភាពមាត់ធ្មេញ ទើបឲ្យមនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ទៅវិញ។ បញ្ហាធ្មេញដែលមនុស្សជាច្រើនបានជួបប្រទះគឺ បញ្ហាសឹកធ្មេញ។ បញ្ហាសឹកធ្មេញ កើតមានឡើងដោយសារតែការបាត់បង់នូវកាចាធ្មេញ ដែលជាជាលិកាដ៏រឹងមាំមួយ គ្របដណ្តប់ពីក្រៅភ្លុកធ្មេញ។ វាប្រៀបបានជាអាវក្រោះ សម្រាប់ការពារធ្មេញ។ ខាងក្រោមនេះកឺជាមូលហេតុចម្បងនានា ដែលជាសត្រូវនៃធ្មេញរបស់អ្នក នឹងបណ្តាលឲ្យមានការសឹកធ្មេញ៖ •ការទទួលទានភេសជ្ជៈ ដែលសម្បូរដោយអាស៊ីត Phosphoric និងអាស៊ីត Citric ច្រើនហួសប្រមាណ •ការទទួលទានទឹកផ្លែឈើ៖ ទឹកផ្លែឈើខ្លះមាននូវវត្តមាននៃអាស៊ីត អាចធ្វើឲ្យធ្មេញសឹកខ្លាំង តួយ៉ាងដូចជា អាស៊ីត Citric ដែលមាននៅក្នុងក្រូចឆ្មារ •របបអាហារ៖ ការចូលចិត្តទទួលទានអាហារផ្អែមខ្លាំង និងជាតិម្សៅ •បញ្ហាមាត់ស្ងួត៖ បណ្តាលមកពីទឹកមាត់បញ្ចេញតិច តួយ៉ាង អ្នកមានជំងឺស្ងួតមាត់ •បញ្ហាក្រពះពោះវៀន៖ ការច្រាលជាតិអាស៊ីតពីក្រពះ តាមរយៈការភើ ឬក្អួតចង្អោរ ក៏អាចជាដើមចមនៃការសឹកធ្មេញ •ការប្រើប្រាស់ថ្នាំ៖ ដូចជាពពួក Aspirin Antihistamines និងVitamin C ជាដើម •កត្តាតំណពូជ •កត្តាបរិស្ថាន៖ ដូចជា ការសង្កៀតធ្មេញពេលគេងលក់ ការប្រើប្រាស់ច្រាសដុសធ្មេញរឹងពេក និងអ្នកមានទុក្ខកង្វល់ច្រើន។ ជាចុងក្រោយ លោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន ម្ចាស់មន្ទីរព្យាបាលធ្មេញ ឯកទេស បានមានប្រសាសន៍ណែនាំដល់បុគ្គលគ្រប់រូប គួរយកចិត្តទុកដាក់ឲ្យបានល្អក្នុងការទទួលទានអាហារ ពិសេសអាហារណាដែលងាយធ្វើឲ្យប៉ះពាល់ធ្មេញរបស់អ្នក ហើយការថែទាំ និងសម្អាតធ្មេញឲ្យបានទៀងទាត់ផងដែរ៕
ស្វែងយល់បន្ថែម៖ សឹកធ្មេញមិនខុសពីបាត់អាវក្រោះការពារធ្មេញនោះទេ...
បកស្រាយដោយ ៖ លោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន ម្ចាស់មន្ទីរព្យាបាលធ្មេញ ឯកទេស