2017-11-14 · 6,955 ដងមើល
[ខ្លឹមៗ] ដំណាក់កាលនានានៃជំងឺមហារីកសុដន់
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ជំងឺមហារីកសុដន់គឺជាបញ្ហាសកលមួយដែលស្ថិតនៅក្នុងលំដាប់ទីមួយក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីនៅទូទាំងពិភពលោក (២៥%) និងស្ថិតនៅលំដាប់ទីពីរក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីកម្ពុជា (១៥%) បើយោងទៅតាមស្ថិតិរបស់ GLOBOCAN នៅឆ្នាំ២០១២។
ជំងឺមហារីកសុដន់វិវឌ្ឍចេញពីកោសិកាlobulesដែលជាកន្លែងផលិតទឹកដោះនិងកោសិកាបំពង់ដែលមាននាទីដឹកនាំទឹកដោះ។ ជំងឺមហារីកត្រូវបានចែកចេញជា ២ ប្រភេទគឺ ប្រភេទដែលកើតនៅនឹងកន្លែងហើយមិនរីករាលដាល (in-situ or non-invasive)ដែលជាដំណាក់កាលដំបូងរបស់ជំងឺមហារីកសុដន់(ចែជា២ប្រភេទទៀតគឺកោសិកាមហារីកដែលកើតមាននៅក្នុង lobules និងកោសិកាបំពង់) និងប្រភេទរីករាលដាលទៅតំបន់ដទៃទៀត(Invasive)។
ចំពោះប្រភេទទីមួយអាចវិវឌ្ឍទៅជាប្រភេទទីពីរដែលរីករាលដាលទៅតំបន់ផ្សេងទៀត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា។ វាក៏ត្រូវបានចាត់ចូលជាជំងឺមហារីកសុដន់ប្រភេទទីពីរដូចគ្នា នៅពេលដែលកោសិកាមហារីកធ្វើការផ្លាស់ទីតាម lobules និងបំពង់បង្ហូរទឹកដោះទៅកាន់ជាលិកាដទៃទៀតដែលនៅជុំវិញនោះ ។
ជាការបញ្ចាក់ផងដែរ ជំងឺមហារីកសុដន់ ជាជំងឺមហារីកដែលកើតមានការប្រែប្រួលនៃហ្សែនពីរប្រភេទគឺ BRCA1 និង BRCA2 កាលណាស្ត្រីមានផ្ទុកនូវហ្សែនប្រភេទនេះ បង្កឲ្យមានហានិភ័យក្នុងការចម្លងដល់កូនៗ។ យ៉ាងណាមិញគ្រប់បុគ្គលទាំងអស់មិនសុទ្ធតែត្រូវឆ្លងមហារីកសុដន់ពីម្តាយរបស់ខ្លួននោះទេតែក្នុងករណីនេះពួកគេមានអត្រាដែលអាចកើតមានខ្ពស់ជាងអ្នកដែលពុំមានប្រវត្តិកើតមហារីកសុដន់។ ជាចុងក្រោយនេះ លោកស្រីវេជ្ជបណ្ឌិត បានផ្តល់ជាប្រសាសន៍ថា ដោយសារជំងឺមហារីកស្ទើរតែគ្មានរោគសញ្ញាក្នុងដំណាក់កាលដំបូង ដូច្នេះការមកទទួលការតាមដានសុខភាពឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតត្រូវបានណែនាំជាពិសេសអ្នកដែលមានការប្រឈមខ្ពស់នឹងមហារីក។
ស្វែងយល់បន្ថែម៖ ទិដ្ឋភាពទូទៅនៃជំងឺមហារីកសុដន់ដែលអ្នកគួរដឹង
បកស្រាយដោយ ៖ លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅមកពីប្រទេសរុស្សី និងបច្ចុប្បន្នក៏ជាប្រធានផ្នែកជំងឺមហារីក និងជាអនុប្រធាននៅមន្ទីរពេទ្យអន្តរជាតិសែនសុខ