2017-11-16 · 7,053 views
[ខ្លឹមៗ] “សារធាតុអាល់កុល ឬ ស្រា” បានបំផ្លាញប្រព័ន្ធរំលាយអាហារអ្នក ពិសេសគឺថ្លើម
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
យោងទៅតាមការបកស្រាយរបស់អ្នកឯកទេសថ្លើម ក្រពះ ពោះវៀន បានឲ្យដឹងថា “អ្នកជំងឺមិនអាចដឹងបានទេថាថ្លើមរបស់ខ្លួនកំពុងតែចុះខ្សោយព្រោះវានឹងវិវឌ្ឍបន្តិចម្ដងៗយ៉ាងស្ងប់ស្ងាត់ ហើយដល់ពេលដែលចេញរោគសញ្ញាគឺធ្ងន់ធ្ងរបាត់ទៅហើយ” បើដូច្នោះ តើយើងគួរធ្វើដូចម្ដេច? បើចង់ជ្រាបច្បាស់សូមតាមដានអត្ថបទខាងក្រោមនេះ។ ការខ្សោយថ្លើមមានន័យថាមុខងារថ្លើមមានការថយចុះដែលបណ្ដាលមកពីការខូចខាតនៃកោសិកាថ្លើម ដោយការរលាកស្រួចស្រាវ ឬរ៉ាំរ៉ៃដែលនាំឲ្យមានការរឹង ឬក្រិនសាច់ថ្លើម ហើយជាមូលហេតុបណ្តាលឲ្យវាមិនអាចបំពេញមុខងារបានល្អ។ ជាការពិត ការដែលថ្លើមរបស់អ្នកចុះខ្សោយនេះ មកពីកត្តាជាច្រើនដែលកើតពីការទទួលអាហារមិនបានត្រឹមត្រូវ ឬការឆ្លងមេរោគផ្សេងៗ ៖ • ការរលាកថ្លើមប្រភេទអា ស្រួចស្រាវ (Acute Hepatitis A) • វីរុសរលាកថ្លើមប្រភេទបេ ឬសេ (Hepatitis B, C virus) • ការប្រើប្រាស់ថ្នាំមួយចំនួនដែលនាំឲ្យពុលថ្លើម • ជំងឺខ្លាញ់រុំថ្លើម • អ្នកផឹកស្រាច្រើន • និងជំងឺកម្រមួយចំនួនដូចជា ជំងឺលើសជាតិដែក(Hemochromatosis) ជំងឺ Willson’s disease និងជំងឺដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ (Autoimmune disease) ។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានសំណូមពរដល់ប្រជាជនទាំងអស់គួរធ្វើការពិនិត្យសុខភាពរៀងរាល់៦ខែ ឬ១ឆ្នាំម្ដងជាមួយនឹងគ្រូពេទ្យជំនាញ ព្រោះថាក្នុងប្រទេសយើងសម្បូរទៅដោយវីរុសរលាកថ្លើមប្រភេទB និងCដែលមិនមានចេញនូវរោគសញ្ញាឲ្យយើងដឹងឡើយ។ ដូចនេះ បើយើងធ្វើការពិនិត្យសុខភាពបានទៀងទាត់ យើងអាចនឹងទទួលការព្យាបាលទាន់ពេលវេលាមុនពេលដែលវិវឌ្ឍទៅជាការខ្សោយថ្លើមធ្ងន់ធ្ងរ៕
ស្វែងយល់បន្ថែម៖ ធ្វើដូចម្ដេចទើបដឹងថាខ្សោយថ្លើម?
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហាក់ចាន់ ភក្តី ឯកទេសថ្លើមក្រពះពោះវៀននៃ គ្លីនិកឯកទេស អេគីប