2017-11-21 · 4,953 views
របៀបបន្ថយអាការៈអាល្លែកហ្ស៊ីភ្នែក
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ប្រសិនបើភ្នែករបស់អ្នករមាស់ និងឡើងក្រហម ហូរទឹកភ្នែក ឬរលាក អ្នកប្រហែលជាអាល្លែកហ្ស៊ីភ្នែកហើយ។ មនុស្សភាគច្រើនគិតលើការព្យាបាលរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះ តែព្រងើយកន្តើយនឹងភ្នែករមាស់ ក្រហម និងហូរទឹកភ្នែករបស់គាត់ ។
ខាងក្រោមនេះ ជាការណែនាំពីវិធីសាស្ត្រជួយបន្ថយជំងឺអាល្លែកហ្ស៊ីភ្នែក៖ ១. ស្អំរបស់ត្រជាក់លើភ្នែករបស់អ្នក ២.ដាក់ទឹកបន្តក់ភ្នែកក្នុងទូរទឹកកកឲ្យត្រជាក់សិនមុននឹងប្រើវា។អ្នកគួរប្រើទឹកបន្តក់ភ្នែកដែលមិនមានសារធាតុរក្សាគុណភាព។ ៣.ជៀសវាងប្រើប្រាសថ្នាំបំបាត់ភ្នែកក្រហមជាប្រចាំ ព្រោះវាអាចធ្វើឲ្យភ្នែករបសអ្នកកាន់តែក្រហម នៅពេលកើតឡើងវិញ។ ៤.កុំប្រើក្រដាស់អនាម័យ ដុំសំឡី សំឡីលាងដំបៅ ឬរបស់ផ្សេងទៀត ទៅជូតទឹកភ្នែក។ ប្រើប្រាស់ទឹកបន្តក់ភ្នែក ដើម្បីលាងភ្នែកចេញ។ ៥.ពាក់វ៉ែនតាការពារកម្ដៅថ្ងៃដែលកោងអាចបិទជិតភ្នែកមិនឲ្យប៉ះនឹងធូលីដីឬកម្ទេចកម្ទីផ្សេងទៀតដែលមិនល្អចំពោះភ្នែក។
ប្រសិនបើរោគសញ្ញារបស់អ្នកមិនបានធូរស្បើយ អ្នកត្រូវទៅជួបអ្នកជំនាញភ្នែក ព្រោះវាអាចជាបញ្ហារលាកភ្នែក។