2017-11-21 · 10,338 views
វិធីព្យាបាលការដុះក្រចកកប់ក្នុងសាច់ (ត្រចៀកក្រាញ)
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ករណីកប់ត្រចៀកក្រាញនេះ គឺជាបញ្ហាដែលធ្វើឲ្យមនុស្សមានការឈឺចាប់ខ្លាំង។ តើមានដំណោះស្រាយបែបណា នៅពេលដែលមានបញ្ហាកប់ត្រចៀកក្រាញនេះ?
ខាងក្រោមនេះជាដំណោះស្រាយ៖ ១.ត្រាំជើងរបស់អ្នកជាមួយទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស២ដងក្នុងមួយថ្ងៃរយៈពេល១៥ទៅ៣០នាទី។ ទឹកក្ដៅឧណ្ហៗជួយឲ្យមានភាពប្រសើរឡើង។វិធីនេះវាអាចធ្វើឲ្យក្រចកទន់តែវាពិតជាមានប្រយោជន៍ណាស់ក្នុងការការពារការឆ្លងមេរោគទៅជើង។ចំពោះលទ្ធផលដែលល្អបំផុតគឺត្រូវបានណែនាំឲ្យប្រើប្រាស់សាប៊ូប្រឆាំងនិងបាត់តេរី។
២.បន្ទាប់ពីត្រាំជើងអ្នកជាមួយ Feet Bath រួចហើយត្រូវកាត់ក្រចកជើងរបស់អ្នក ហើយជូនជើងរបស់អ្នកឲ្យស្ងួតជាមួយកន្សែង។ ប្រសិនបើអ្នកចង់ជៀសវាងការកប់ក្រចកក្នុងសាច់ អ្នកគួរកាត់ក្រចករាងមូល។
៣.អ្នកអាចបង្ហើបក្រចកមេជើងរបស់អ្នកដោយប្រើម្ជុលដែករឹងដែលគ្មានមេរោគខណៈពេលដែលធ្វើការញាត់សំឡីចោលទៅក្នុងចន្លោះនោះ។ធ្វើវាឲ្យប្រុងប្រយ័ត្នហើយកុំប្រញាប់ពេក។ធ្វើបែបនេះដើម្បីការពារការឆ្លងមេរោគទៅក្នុងជើងរបស់អ្នកហើយដើម្បីការពារការឈឺចាប់ អ្នកគួរដាក់សំឡីកប្បាសទោក្រោមក្រចកដែលកប់នោះ។
៤.ប្រសិនបើពណ៌មេជើងអ្នកចាប់ផ្ដើមប្រែពណ៌ពីពណ៌ក្រហមទៅជាពណ៌ខៀវខ្មៅមានន័យថាជើងរបស់អ្នកឆ្លងមេរោគហើយ អ្នកគួរតែព្យាបាលដោយ ប្រើថ្នាំដែលមាន វេជ្ជបញ្ជាគ្រូពេទ្យត្រឹមត្រួវ។
៥.ពេលដែលអ្នកនៅផ្ទះ គួរជៀសវាងការពាក់ស្រោមជើងនិងស្បែកជើង។ ជើររបស់អ្នកក៏ត្រូវការដកដង្ហើមដែរ។
៦.ផ្លាស់ប្ដូរសំឡីដែលញាត់នៅក្នុងក្រចកយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃខណៈដែលស្ថានភាពក្រចកជើងរបស់អ្នកមិនទាន់ប្រសើរឡើង។អ្នកគួរតែព្យាយាមថែរក្សាអនាម័យក្រចកជើងរបស់អ្នកឲ្យបានខ្ពស់រយៈ២សប្តាហ៍នេះទំរាំក្រចកជើងថ្មីដុះមកវិញ៕