CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-11-21 · 4,184 views

BizWarriors ៣ ក្រុមបានទទួលជ័យជំនះពី BizPlannovation Challenge 2017

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

នៅក្រោមការរៀបចំឡើងពី ក្លឹបធុរកិច្ចអន្តរជាតិ ឬ I nternational Business Club ហៅកាត់ថា I.B.C កម្មវិធីប្រកួតប្រជែងពីគម្រោងអាជីវកម្ម “BizPlannovation Challenge2017” ដែលបានប្រារព្ធនៅថ្ងៃទី១២ខែវិចិ្ឆកាឆ្នាំ២០១៧កន្លងទៅនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ប្រព្រឹត្តិទៅបានយ៉ាងរលូន។ ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពវ័យក្មេងក្នុងប្រទេសកម្ពុជា “BizPlannovation Challenge2017” បានសម្រិតសម្រាងយកក្រុមជើងខ្លាំង (BizWarriors) ទាំង៥ក្រុមដើម្បីធ្វើការប្រកួតប្រជែងពីគម្រោងអាជីវកម្មដែលមានភាពច្នៃប្រឌិត និងផ្តល់ផលវិជ្ជមានដល់សង្គម។ ក្នុងនោះមានក្រុម ៖ ១. The Triple ក្រោមប្រធានបទ Green Community Healthcare Center ២. The Explorer ក្រោមប្រធានបទ Travelling App ៣. Omega ក្រោមប្រធានបទ Organic Food Store ៤. Victory ក្រោមប្រធានបទ  E-Journey App ៥. Scan SeavPhov ក្រោមប្រធានបទ Scan SeavPhov App

មិនតែប៉ុណ្ណោះ កម្មវិធី “BizPlannovation Challenge 2017” ក៏មានគួបផ្សំនូវ Panel Discussion ពី លោក គង់ សូលីយ៉ា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Joonaak Delivery Co,Ltd, ឧកញ៉ាចិត្រ សេរីសុភ័ក្រ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Luxury Smile , Monsne Group Co, Ltd និង Maya Cosmics Cambodia , អ្នកស្រី ជា សុខលាង (Johnan) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Eco Great Mekong Solutions ព្រមទាំង លោក សុខ សុភមង្គល ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Codingate ។ ពួកគាត់ទាំង៤រួបមិនត្រឹមតែជាវាគ្មិនប៉ុណ្ណោះទេ ថែមទាំងជាគណកម្មការ ដើម្បីដាក់ពិន្ទុយ៉ាងសុក្រិត្យទៅដល់ BizWarriors ផងដែរ។

ចុងបញ្ចប់នៃកម្មវិធី យើងក៏បានរកឃើញនូវក្រុមដែលបានទទួលជ័យជំនះដែលរួមមាន ៖

-ជ័យលាភីលេខ ៣ គឺក្រុម Victory ក្រោមប្រធានបទ  E-Journey App  ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់ ១,០០០,០០០៛

-ជ័យលាភីលេខ ២ បានទៅលើក្រុម The Explorer ក្រោមប្រធានបទ Travelling App  ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់ ១,៥០០,០០០៛

-ជ័យលាភីលេខ ១ បានទៅក្រុម Scan SeavPhov ក្រោមប្រធានបទ Scan SeavPhov App  ដែលទទួលបានមេដាយព្រមទាំងទឹកប្រាក់ ២,០០០,០០០៛ និងពាន “BizPlannovation Challenge 2017” ។

International Business Club សូមថ្លែងអំណរគុណទៅកាន់ BizWarriors ដែលមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាពរបស់ខ្លួនព្រមទាំងគណៈកម្មការទាំង៤រូប និងភ្ញៀវកិតិ្តយសទាំងអស់ដែលចំណាយទាំងថវិកា និងពេលវេលាចូលរួម។

International Business Club នឹងពាំនាំនូវអ្វីដែលថ្មីជូនលោកអ្នកនៅកម្មវិធីក្រោយៗទៀត!!!

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ