2017-11-22 · 19,815 views
អ្វីទៅជាពងបែកមាត់ ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ពងបែកមាត់ជាដំបៅតូចហើយឈឺមាននៅក្នុងមាត់ អណ្ដាត និងបំពង់ក។ រោគសញ្ញារបស់វាគឺ ដំបៅខូងតូច និងឈឺ។
មានកត្តាជាច្រើនដែលបណ្ដាលឲ្យមានបងបែកមាត់នេះដូចជា របួសក្នុងមាត់ ញ៉ាំអាហារជូរ ឬហិរ ខ្វះវីតាមីន បម្រែបម្រួល អ័រម៉ូន ស្ត្រេស ឬជំងឺកើតដោយស្វ័យប្រព័ន្ធភាពសុំាខ្លួនឯង។ពងបែកមាត់ ខុសពីពងបែកដោយសារក្ដៅខ្លួន បើទោះជាពួកវាងាយច្រឡំគ្នាក៏ដោយ។ ពងបែកដោយសារក្ដៅខ្លួនជាពពួកកន្ទួលមានទឹកនៅក្នុងនិងឈឺ។ ពួកវាកើតឡើងដោយវីវុស និងអាចឆ្លងបានយ៉ាងងាយ ។ ពងបែកប្រភេទនេះលេចឡើងនៅខាងក្រៅមាត់ ជាទូទៅនៅក្រោមអណ្ដាត ជុំវិញបបួរមាត់ ឬក្រោមចង្កា ឯពងបែកមាត់វិញកើតនៅក្នុងមាត់។ពងបែកមាត់ភាគច្រើនមិនទាមទារឲ្យមានការព្យាបាលទេ ហើយវានិងជាដោយខ្លួនឯង។ អ្នកត្រូវទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានក្ដៅខ្លួន ឬកើត៣សប្ថាហ៍ហើយ ឬអ្នកពិបាកលេប។ ដើម្បីបន្ថយការឈឺ និងឆាប់ជាការព្យាបាល និងមធ្យាបាយដោះស្រាយសម្រាប់ពងបែកមាត់ប្រភេទនេះ រួមមានការប្រើប្រាស់ថ្នាំលាប ថ្នាំខ្ពុលមាត់ និងថ្នាំបំបាត់ការឈឺចាប់ ដែលមិនត្រួវការមានវេជ្ជបញ្ជា។ បើទោះជាមិនមានការព្យាបាលឲ្យជាដាច់ ហើយពងបែកនេះមានជារឿយៗ អ្នកនៅតែកាត់បន្ថយការឈឺចាប់បានដោយ ៖ ១. ជៀសវាងញុំអាហារដែលរលាកមាត់ រួមទាំងផ្លែឈើជូរ បន្លែមានជាតិជូរនិងអាហារហិរ ២.ជៀសវាងការរលាកដោយស្ករកៅស៊ូ ៣.ដុសធ្មេញជាមួយច្រាស់ទន់បន្ទាប់ពីញុំាអាហាររួច និងប្រើអំបោះរុះធ្មេញ(Flossing)រៀងរាល់ថ្ងៃ។ ធ្វើបែបនេះអាចរក្សាមាត់អ្នក មិនឲ្យមានសំណល់អាហារដែលអាចធ្វើឲ្យឈឺបាន។ អ្នកគួរទាក់ទងទៅគ្រូពេទ្យធ្មេញរបស់អ្នកនិយាយអំពីពងបែកមាត់អ្នក ប្រសិនបើ៖ . ដំបៅធំជាងធម្មតា .ដំបៅនៅតែរាលដាល . ឈឺដល់ទៅ៣សប្ដាហ៍ឬយូរជាងនេះ . មិនអាចទ្រាំនឹងការឈឺចាប់ទោះជាតមអាហារ និងលេបថ្នាំ បំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជាហើយក៏ដោយ .ពិបាកផឹកទឹកឲ្យបានគ្រប់គ្រាន់ .ក្ដៅខ្លួនខ្លាំង នៅពេលមានពងបែកមាត់។