ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-11-28 · 5,892 ដងមើល

កិច្ចសន្ទនាពាណិជ្ជកម្មអំពី “គន្លឹះជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មផ្នែកសេវាកម្ម”

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ បានអញ្ជើញវាគ្មិនកិត្តិយសពីស្ថាប័នសេវាកម្ម និងអ្នកប្រឹក្សាផ្នែកច្បាប់មកបកស្រាយក្នុងវេទិកាការពិភាក្សាអាជីវកម្មប្រចាំខែវិច្ឆិកានេះ។

វាគ្មិនកិត្តិយសទី០១ គឺ អ្នកស្រី TIV CHANDETH នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន IMAGE PRINTING GROUP និង លោក TIV SOPHONNORA អ្នកប្រឹក្យាផ្នែកច្បាប់។ វាគ្មិនទាំងពីរនឹងធ្វើការពិភាក្សារលើប្រធានបទ “គន្លឹះជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មផ្នែកសេវាកម្ម” ដោយមានការសម្របសម្រួលដោយ លោករឹទ្ធ ប៉ុនរត្ន័ ដែលជានាយកផ្នែកធនធានមនុស្សរបស់ផាកកាហ្វេ។

អ្វីដែលជាចំនុចសំខាន់ក្នុងការពិភាក្សានេះ? ១. ហេតុអ្វីត្រូវសម្រេចចិត្តធ្វើអាជីវកម្ម? ២. មុននឹងចាប់ផ្តើមអាជីវកម្ម តើងយើងត្រូវស្វែងយល់អ្វីខ្លះពីតម្រូវការផ្នែកច្បាប់? ៣. តើអ្វីដែលហៅថា Service Industry? ៤. តើអាជីវកម្មបែបណាដែលចាត់ទុកថាជាអាជីវកម្មបែបសេវាកម្ម? ៥. តើអ្វីខ្លះដែលយើងគួររៀបចំដើម្បីចាប់ផ្តើមអាជីវកម្មនេះ? ៦. ក្នុងលក្ខន្ដិកច្បាប់ តើអ្វីដែលយើងគួររៀបចំសម្រាប់អាជីវកម្មប្រភេទនេះ? ៧. ដោយសារតែអាជីវកម្មប្រភេទនេះងាយស្រួលក្នុងការចាប់ផ្តើម និងចំណាយតិចដូច្នេះអ្វីដែលជាចំនុចពិសេសដែលអាចឱ្យអាជីវកម្មនេះជោគជ័យបាន? ៨. តើយើងគួរធ្វើទីផ្សារអាជីវកម្មប្រភេទនេះតាមមធ្យោបាយណាដែរមានប្រសិទ្ធភាព? ៩. យុទ្ធសាស្ត្រនិងតិកនិកក្នុងការដោះស្រាយបញ្ហាប្រឈមនីមួយៗក្នុងដំណើរការអាជីវកម្ម។ ១០.តើត្រូវពិនិត្យនិងមានយុទ្ធសាស្ត្រឬតិកនិកបែបណាដើម្បីធ្វើអោយអាជីវកម្មប្រភេទនេះដើរឲ្យទាន់បរិបទទីផ្សារ? ១១. តើអាជីវកម្មប្រភេទសេវាកម្មនេះអាចរីកចំរើនលឿនបានកំរិតណា? ១២. ស្រាយចម្ងល់ផ្សេងៗតាមរយៈការជជែកវែកញែកបន្ថែមជាមួយវាគ្មិននិងអ្នកចូលរួមជាច្រើនទៀត។

កុំភ្លេចចូលរួមទាំងអស់គ្នានឹងទទួលយកបទពិសោធន៍ ក៏ដូចជាចំនេះដឹងថ្មីៗ តម្លៃសំបុត្រ៖    ១៥ដុល្លារ ទំនាក់ទំនង ៖    ០៧៧ ៦៧៦ ៤២៣/ ០១២ ២៣២ ៨២៣ ***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ