2017-12-05 · 13,325 ដងមើល
គន្លឹះសាមញ្ញ៥យ៉ាង ការពារកុំឲ្យកើតមុនលើមុខ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ផ្ទៃមុខជារឿងមួយ ដ៏សំខាន់ដែលមនុស្សគ្រប់រូបមិនថាប្រុសឬស្រីតែងតែប្រាថ្នាចង់បានផ្ទៃមុខស្អាតរលោង និងគ្មានមុន។ តើអ្នកដឹងទេថា ធ្វើយ៉ាងណា ទើបការពារ កុំឲ្យកើតមុនបាន ?
១ សម្អាតមុខ៖ វាជារឿងចាំបាច់ដែលអ្នកគួរតែសម្អាតមុខផ្ទៃមុខពេលក្រោកពីគេងនិង ពេលចូលគេង។ ពេលខ្លះអ្នកគួរតែលាងសម្អាតផ្ទៃមុខឲ្យបានច្រើនដងជាងនេះក៏បាន។ ចំពោះវិធីការពារ អ្នកគួរតែលាងសម្អាតមុខយ៉ាងតិច២ទៅ៣ដងក្នុងមួយថ្ងៃ វាជួយឲ្យផ្ទៃមុខមានសំណើម និងលាងពពួកបាត់តេរីចេញដែលជាប់និងផ្ទៃមុខរបស់អ្នក។
២ កក់សក់របស់អ្នក៖ ចំពោះផលប៉ះពាល់គីមីមួយចំនួន ដែលអ្នកយកមកធ្វើម៉ូតសក់ វាអាចបង្កឲ្យអ្នក កើតមុនបាន។ ផលិតផលទាំងនេះវាធ្វើឲ្យស្បែកទៅជារលាក និងក្រហាយលើផ្ទៃមុខអ្នកបាន។ អ្វីដែលដែលប្រសើរនោះ អ្នកគួរតែកក់សក់របស់អ្នក យ៉ាងតិចឲ្យបាន១ដងក្នុងមួយសប្ដាហ៍។ ប៉ុន្តែគឺអាស្រ័យលើស្ថានភាពសក់របស់អ្នក ជួនកាលអ្នកអាច កក់សក់ជារៀងរាល់ថ្ងៃក៏បាន។ បន្ថែមពីនេះទៅទៀតកុំឲ្យផលិតផលគីមីទាំងនោះទៅប៉ះជាមួយនឹងស្បែកមុខឲ្យសោះឬក៏អ្នកអាចដាក់កន្សែងគ្របមុខពេលអ្នកធ្វើម៉ូតសក់ ដើម្បីជួយការពារផលិតផល គីមីទាំងនោះជាប់ស្បែកមុខរបស់អ្នក។
៣ ពិសាទឹកឲ្យបានច្រើន៖ ទឹកជាសារធាតុសំខាន់ក្នុងការជួយកម្ចាត់ជាតិពុកចេញពីក្នុងខ្លូនអ្នក និងអាចជួយទប់ស្កាត់បញ្ហាកើតមុនបានដែរ។ដូច្នេះអ្នកគួរតែពិសារទឹកឲ្យច្រើនឲ្យបាន៨កែវក្នុងមួយថ្ងៃអាចជួយឲ្យស្បែករបស់អ្នក មានសំណើមនិងការពារមុនបានទៀត។
៤ បន្ថយអារម្មណ៏តានតឹង៖ ចំពោះអារម្មណ៏តានតឹងវាជាហេតុផលមួយដែលធ្វើឲ្យស្បែករបស់អ្នកមានបញ្ហាបានជួនកាលវាបង្កទៅជាការកើតមុនជាដើម។ ដូច្នេះអ្នកគួរ កាត់បន្ថយអារម្មណ៏តានតឹងរឺ តប់ប្រមល់ទាំងនោះចេញ ដើម្បីអាចជួយឲ្យស្បែកមុខរបស់អ្នកស្រស់ថ្លា និងអាចទប់ស្កាត់ បញ្ហាមុខបានផងដែរ។
៥ លាងសម្អាតដៃរបស់អ្នក៖ ក្នុងមួយថ្ងែអ្នកអាចនិងប៉ះមុខរបស់អ្នកយ៉ាងតិចក៏១០ទៅ២០ដងដែរ។ ជាពិសេសនោះអ្នកមិនដឹងថាមេរោគផ្សេងៗក៏អាចឆ្លងពីដៃរបស់អ្នក ទៅស្បេកមុខរបស់អ្នកផងដែរ។ដូច្នេះវិធីដ៏ល្អបំផុត ក្នុងការទប់ស្កាត់កុំឲ្យកើតមុនបាននោះ គឺឧស្សាហ៍ លាងសម្អាតដៃរបស់អ្នកឲ្យបានស្អាតជានិច្ច៕