2017-12-09 · 16,801 views
៨វិធី លួងលោមមិត្តស្រីដែលងងក់
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ពេលចំណងស្នេហាផ្អែមល្ហែមជាពេលដ៏មានន័យបំផុតសម្រាប់អ្នកមានស្នេហា ប៉ុន្តែពេលដែលមានបញ្ហាឈ្លោះគ្នាវិញតើអ្នកមានអារម្មណ៍បែបណា? សុភាពបុរសទាំងអស់ពិតជាប្រឈមមុខច្រើនក្នុងការរករឿងទាំងរឿងតូចរឿងធំពីសមណាក់មិត្តស្រីរបស់ខ្លួនហើយជួនកាលរឿងតូចក៏ក្លាយទៅជារឿងធំនៅពេលដែរអ្នកមើលរំលង និងខកខានការរកវិធីផ្សះផ្សា។មិត្តនារីតែងតែយកចិត្តទុកដាក់និងឲ្យតម្លៃលើរបស់តូចតាចដែលបង្ហាញពួកគេអំពីសារៈសំខាន់និងតម្លែរបស់គេចំពោះអ្នក។
តើអ្នកមិនដឹងគួរធ្វើយ៉ាងណាមែនទេ?កុំបារម្ភ….. ហេលស៍ថាម នឹងជួយដោះស្រាយកង្វល់របស់អ្នកជាមួយនិងវិធីងាយៗ៨យ៉ាងខាងក្រោម។ ១ បន្តផ្ញើសារ៖ មនុស្សស្រីមិនចង់លើកទូរស័ព្ទឬឆ្លើយតបសារមកកាន់អ្នកឡើយនៅពេលដែលគេខឹងអ្នក ប៉ុន្តែគេនៅតែរងចាំមើលសាររបស់អ្នក។ ប្រសិនបើមិនមានទេ កំហឹងនឹងកាន់តែធ្ងន់ធ្ងរឡើងមិនខាន។ បើអ្នកជាអ្នកខុស អ្នកត្រូវតែជាអ្នកផ្ញើរសារដោយសរសេរពាក្យថា សុំទោស ដោយបន្ថែមនូវពាក្យរ៉ូមែនទិក ផ្អែមល្ហែមនិងបញ្ជោរនាងដើម្បីឲ្យនាងបានសប្បាយចិត្ត។ មិនត្រូវអង្គុយចាំសាររបស់នាងឡើយព្រោះនាងកំពុងរងចាំអ្នក….. ២ បង្ហាញខ្លួនជាមួយកាដូ៖ កាដូនិងភ្ញាក់ផ្អើលជាមិត្តល្អបំផុតរបស់នារីៗ អ្នកអាចទៅចាំមុខផ្ទះ មុខរបងសាលារៀន ឬកន្លែងធ្វើការរបស់នាងជាមួយនិងកាដូផ្សេងៗ(ជាបាច់ផ្កាតុក្កត្តា…..) និងកាត សុំទោសដែលបង្ហាញពីទឹកចិត្តរបស់អ្នកនោះនាងនិងទុបចិត្តមិនបានហើយនឹងអត់ទោសឲ្យអ្នកមិនខាន។ ៣ កាតសុំទោស៖ មនុស្សចូលចិត្តពេលមនុស្សជាទីស្រលាញ់របស់ខ្លួនចេះបង្ហាញពីទឹកចិត្តរបស់គេដោយស្មោះនិងប្រកបដោយភាពឆ្នៃប្រឌិត។ ប្រសិនបើអ្នកទាំង២ជាគូរស្វាមីភរិយាឬស្នាក់នៅជាមួយគ្នា អ្នកអាចដាក់កាតនោះនៅក្រោមខ្នើយ នៅលើអេក្រង់កុំព្យូទ័រអេក្រង់ទូរស័ព្ទឬទ្វារទូទឹកកកជាដើម។នាងប្រាកដជាយល់ថាអ្នកស្រលាញ់នាងជាមិនខាន។ ៤ ធ្វើកាយវិការប្លែកៗ៖ ប្រសិនបើគេងងក់មិនព្រមនិយាយរកអ្នកពេលនៅក្បែរគ្នានោះ ចូលព្យាយាមរកនិងរឿងប្លែកៗឬកំប្លែងស្ងួតមកនិយាយដើម្បីផ្លាស់ប្ដួរបរិយាកាស។ ៥ ចំណាយពេលខ្លះដើម្បីប៉ះប៉ូវ៖ អ្នកគួរបង្កើតគំរោងមួយដោយរួមបញ្ចូលការទទួលទានបានអាហារនៅកន្លែងដែលនាងចូលចិត្ត មើលកុន ការប្រគំុតន្រ្តី និងសកម្មភាពផ្សេងៗទៀតដោយផ្ដោតលើចំនូលចិត្តរបស់នាង។ ហើយផ្ដល់ឲ្យនាងនូវអាទិភាពខ្ពស់ជាងរឿងផ្សេងៗទៀត។ ៦ និយាយបញ្ជោរ៖ ការបញ្ជោរ ទការសរសើរជាអ្វីដែលមិត្តនារីចង់លឺជាងគេ។ ព្យាយាមលើសសរសើរអំពីគុណសម្បត្តិរបស់នាងមិនថារូបកាយឬកិច្ចការងារដែលនាងបានធ្វើហើយបន្ថែមនូវអារម្មណ៏អំណរគុណសម្បត្តិរបស់អ្នកចំពោះវត្តមានរបស់នាងក្នុងបេះដូងរបស់អ្នករួមជាមួយនឹងទឹកចិត្តដ៏ជ្រាលជ្រៅរបស់អ្នកផងដែរ។ ការនិយាយទាំងអស់នេះនឹងធ្វើឲ្យគេបែបជាអៀន ហើយភ្លេចពីរឿងងងក់ជាមិនខាន។ ៧ ធ្វើឲ្យនាងរំភើបខ្លាំង៖ ប្រសិនបើនាងពិតជាមនុស្សសំខាន់ក្នុងជីវិត្តរបស់អ្នក ហើយជម្លោះនោះមានលក្ខណៈធ្ងន់ធ្ងរនោះ អ្នកគួរតែធ្វើកិច្ចការខ្លះដែលផ្ដល់ឲ្យនាងនូវភាពភ្ញាក់ផ្អើល។ វាអាចជាការសុំនាងរៀបការពិធីជប់លៀងមួយសម្រាប់នាង កាដូផ្ទាល់ដៃ ដែលប្រើប្រាស់ពេលវេលានិងការតាំងចិត្តមុតមាំក្នុងការធ្វើ ឬដំណើរកម្សាន្តទៅកាន់កន្លែងណាមួយតែពីរនាក់ក៏អាចជួុយសម្រួលកំហឺងឬអាការៈអន់ចិត្តរបស់នាងដែរ។ ៨ ប្រើកែវភ្នែកបរិសុទ្ធ៖ ទឹកចិត្តខាងក្នុងរបស់អ្នកអាចនិងបង្ហាញបានតាមរយៈកែវភ្នែកដ៏បរិសុទ្ធរបស់អ្នក ហេតុនេះហើយប្រើកែវភ្នែកនោះសម្លឹងមើលទៅកាន់នាង នោះនាងនឹងញញឹម ឬសើចមិនខានហើយកែវភ្នែកបែបនោះពិតជាមានភាពទាក់ទាញមែនទែន។