CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-01-15 · 17,330 views

Ibuprofen អាចធ្វើឲ្យបុរសមិនអាចមានកូន (អារ)?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

Ibuprofen ត្រូវបានគេស្គាល់ថាជាឱសថដែលស្ថិតនៅក្នុងក្រុម NSAIDs (Nonsteroidal Anti-inflammatory drug) មានឈ្មោះនៅលើទីផ្សារជា Motrin ឬ Advil ។ ឱសថនេះត្រូវបានប្រើប្រាស់ព្យាបាលការឈឺចុកចាប់តិចតួច និង អាការៈក្ដៅខ្លួន ក្នុងទម្រង់ជា ថ្នាំគ្រាប់(Tablet) ម្សៅលាយទឹក (Liquide Suspensions) និង បន្តក់ (Concentrated Liquide Drops)។ «អ្នកដែលប្រើប្រាស់ NSAIDs ងាយប្រឈមមុខនឹងជំងឺ គាំងបេះដូង (Higher Heart Attack) និងដាច់សរសៃឈាមខួរក្បាល (Stroke) ជាងអ្នកដែលមិនប្រើប្រាស់» នេះបើយោងតាម National Institutes of Health ។ មិនតែប៉ុណ្ណោះ ឱសថនេះអាចបង្កឲ្យកើតជំងឺ ដំបៅក្រពះ ហូរឈាមក្នុងក្រពះពោះវៀន សម្រាប់មនុស្សមួយចំនួន។ គ្រោះថ្នាក់ទាំងនេះអាចខ្ពស់ ប្រសិនបើអ្នកប្រើ NSAIDs រយៈពេលយូរ អ្នកសុខភាពខ្សោយ និងអ្នកផឹកស្រាយ៉ាងហោចណាស់៣ដង ឬលើសពីនេះក្នុងមួយថ្ងៃ។

យោងតាមការផ្សព្វផ្សាយរបស់ CNN នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា «ការប្រើប្រាស់ Ibuprofen អាចមានផលប៉ះពាល់អវិជ្ជមានលើពងស្វាសរបស់មនុស្សប្រុស (ការសិក្សាស្រាវជ្រាវដែលបានបោះពុម្ពផ្សាយ នៅថ្ងែច័ន្ទរបស់ទស្សនាវដ្តី National Academy Of Science Found)» ។ ការសិក្សាបានបង្ហាញថា ការប្រើប្រាស់ Ibuprofen ក្នុងកម្រិតធម្មតា អាចធ្វើឲ្យក្មេងប្រុសមានការវិវត្តលក្ខណៈអ័រម៉ូន ដែលលក្ខណៈនេះធ្វើឲ្យមានការកាត់បន្ថយការមានកូន (អារ)។

ពងស្វាស(Testicles) មិនមែនត្រឹមតែផលិតទឹកកាមទេ វាថែមទាំងជួយបញ្ចេញនូវអ័រម៉ូន តេសស្តូស្តេរ៉ូន (Testosterone) ដែលជាអ័រម៉ូនភេទរបស់មនុស្សប្រុស។ Ibuprofen គឺជា Anti-androgenic ដែលរំខានដល់អ័រម៉ូនបុរស នេះបើតាមការពន្យល់របស់លោក David M. Kristensen សហអ្នកនិពន្ធ និង អ្នកវិទ្យាសាស្រ្តជាន់ខ្ពស់ផ្នែកណឺរ៉ូន នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Copenhagen (Copenhagen University Hospital)។ មិនតែប៉ុណ្ណោះ Ibuprofen ក៏អាចធ្វើឲ្យមានការកើនទ្បើងលទ្ធភាពដែលទារកប្រុសអាចនឹងកើតមកខូចទ្រង់ទ្រាយ និងមុខងារមួយចំនួនតាំងពីកំណើត (បកស្រាយដោយលោក Kristensen)។ ចំពោះ បុរសដែលប្រើប្រាស់ Ibuprofen ក្នុងកំទ្បុងពេល ១៤ថ្ងៃ អ័រម៉ូន Luteinizing (ជាអ័រម៉ូនដែលបញ្ចេញដោយក្រពេញ Pituitary និងភ្ញោចឲ្យពងស្វាសផលិតអ័រម៉ូនបុរស testosterone ) ត្រូវបានសម្របសម្រួលជាមួយកម្រិតនៃ Ibuprofen ដែលដំណើរការក្នុងចរន្តឈាម។ ក្នុងពេលជាមួយគ្នានេះ សមាមាត្ររបស់ អ័រម៉ូនភេទបុរស (Testosterone) និងអ័រម៉ូន Luteinizing ថយចុះ ដែលជាសញ្ញានៃការធ្វើឲ្យពងស្វាសដំណើរការមិនបានត្រឹមត្រូវ។

ឯកសារយោង: Ibuprofen linked to male infertility, study says (by CNN)

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ