CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-01-26 · 5,888 views

ការព្យាបាលជំងឺឫសដូងបាត (Hemorrhoid​ Treatment)នៅ គ្លីនិក តូច យ៉ាន

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ការព្យាបាលជំងឺឫសដូងបាត (Hemorrhoid Treatment) ការព្យាបាលជំងឺឫសដូងបាតត្រូវបានចែកជាពីរគឺ បែបបុរាណ និង បែបសម័យ:

ការព្យាបាលបែបបុរាណ គឺមានការព្យាបាលតាំងពីយូរយាមកហើយចេះដឹងនឹងរៀនតៗគ្នា

ការព្យាបាលរូមមាន: •ដាំថ្នាំផឹក(ស្លឹកឈើ មែកឈើ ឬសឈើ មែកឈើជាដើម) •ថ្នាំលេប •ថ្នាំលាប •ថ្នាំស្ពុង •ចំហុយ •ឆ្អើភ្លើង •ថ្នាំបង្កាត់ជាដើម

ការព្យាបាលបែបសម័យត្រូវបានចែកជាពីរគឺ វះកាត់ និងមិនវះកាត់! ការព្យាបាលដោយវះកាត់៖ •វះកាត់ដោយដៃ •វះកាត់ដោយម៉ាស៊ីន

ការព្យាបាលដោយមិនវះកាត់៖ •ព្យាបាលដោយបាញ់កាំរស្មី •ព្យាបាលដោយចងកៅស៊ូ •ព្យាបាលដោយថ្នាំលេប •ព្យាបាលដោយថ្នាំលាប •ព្យាបាលដោយចាក់ថ្នាំ •ការព្យាបាលដោយចាក់ •និងលេបថ្នាំពេទ្យសម័យ

នៅគ្លីនិក តូច យ៉ានចាក់ថ្នាំពី ៣ទៅ៥ថ្ងៃយ៉ាងយូរបំផុតពី៧ទៅ១០ថ្ងៃក្រោយចាក់ថ្នាំ ឫសដូងបាត វារង្គោះជ្រុះដោយខ្លួនឯង ដោយមិនបាច់វះកាត់។ ក្នុងរយះពេលព្យាបាល អ្នកជំងឺអាច ដេក ដើរ ឈរ អង្គុយ លក់ដូរ ធ្វើការងារបានដូចធម្មតា មិនបាច់សំរាកពេទ្យ។ ព្យាបាលរួចធានាមិនដុះឡើងវិញ (ចេញបណ្ណ័ធានារាប់រងមួយជីវិត) ព្យាបាលជាគ្រប់ប្រភេទជំងឺឫសដូងបាត ទោះបីដុះ ៥០-៦០ឆ្នាំហើយក្តី ឬកំពង់ទុំ ហូរឈាម ឈឺចាប់ធ្ងន់ធ្ងរក្តី។

បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត