2018-01-29 · 25,027 ដងមើល
មនុស្សភាគច្រើនគិតថាការពិបាកបន្ទោបង់ ឬទល់លាមកគឺបណ្ដាលមកពីបញ្ហាឫសដូងបាត ប៉ុន្តែតាមពិតទៅ.....
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
មនុស្សភាគច្រើនគិតថាការពិបាកបន្ទោបង់ ឬទល់លាមកគឺបណ្ដាលមកពីបញ្ហាឫសដូងបាត ប៉ុន្តែតាមពិតទៅ..... នេះគឺជាការយល់ច្រឡំដ៏ធំមួយដែលដក់ជាប់ក្នុងផ្នត់គំនិតប្រជាជនជាយូរមកហើយ។ អត្ថបទនេះនឹងពន្យល់បកស្រាយនូវការយល់ច្រឡំនេះ។ បញ្ហាទល់លាមក ឫពិបាកបន្ទោបង់ជាបញ្ហាដែលកើតមានជាញឹកញាប់លើមនុស្សស្រីប្រុសគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ។ ជំងឺឫសដូងបាតជាជំងឺនៃសរសៃឈាមបាត និងមិនបណ្ដាលឲ្យទល់លាមកឡើយ ប៉ុន្តែផ្ទុយទៅវិញការទល់លាមក ឫពិបាកបន្ទោបង់អាចបង្ករឲ្យមានជំងឺឫសដូងបាត។ រីឯរោគសញ្ញានៃជំងឺឫសដូងបាតមានដូចជា៖ - ការលៀនធ្លាក់សរសៃឫសដូងតាមទ្វារលាមក - ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់ - ការមានដុំពកឈឺនៅក្បែរទ្វារលាមក (បើលោកអ្នកចង់យល់លម្អិតអំពីជំងឺឫសដូងបាត សូមចូលអានអត្ថបទមុន) ជំងឺឫសដូងបាត ដូច្នេះតើការទល់លាមក ឬពិបាកបន្ទោបង់បណ្ដាលមកពីអ្វី? ការទល់លាមកអាចបណ្ដាលមកពីមូលហេតុច្រើនដូចជា៖ 1- ទាក់ទងនឹងរបបអាហារនិងសកម្មភាពប្រចាំថ្ងៃ៖ មិនសូវញ៉ាំបន្លែផ្លែឈើនិងទឹក នៅស្ងៀម (ដេកឫអង្គុយ) ច្រើនមិនសូវធ្វើសកម្មភាពដើរ 2- ការប្រើប្រាស់ថ្នាំមួយចំនួន 3- ដុំសាច់ ឬមហារីកពោះវៀនធំ ឬទ្វារលាមក 4- ពោះវៀនខ្សោយ 5- ការប្រែប្រួលអរម៉ូន ឬសារធាតុរ៉ែមួយចំនួននៅក្នុងឈាម និងជំងឺទឹកនោមផ្អែម 6- ស្ត្រីមានផ្ទៃពោះ មុន និងក្រោយសម្រាល 7- ជំងឺប្រព័ន្ធប្រសាទមួយចំនួន 8- ទ្វារលាមករួមតូច ។ល។ នៅមានមូលហេតុជាច្រើនផ្សេងទៀត។ ក្នុងចំនោមមូលហេតុដែលបានរៀបរាប់ខាងលើ បញ្ហាដុំសាច់ ឬមហារីកពោះវៀនធំ និងទ្វារលាមកជាជំងឺដែលកាចសាហាវ និងគ្រោះថ្នាក់ជាងគេដែលទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យ និងព្យាលបាលឲ្យបានឆាប់រួសរាន់។ រោគវិនិច្ឆ័យ៖ គឺសំដៅទៅលើរោគវិនិច្ឆ័យនៃមូលហេតុដែលធ្វើឲ្យទល់លាមក។ ការធ្វើរោគវិនិច្ឆ័យ គឺទទួលបានពីការសំយោគនៃ៖ 1- ការសម្ភាសអ្នកជំងឺយ៉ាងល្អិតល្អន់ 2- ការពិនិត្យឈាម (ក្នុងករណីសង្ស័យថាមានបញ្ហាអរម៉ូន ឬសារធាតុរ៉ែមួយចំនួនក្នុងឈាម) 3- ការឆ្លុះពោះវៀនធំ (ក្នុងករណីដែលសង្ស័យថាមានដុំសាច់ ឬមហារីកពោះវៀនធំ) 4- ការពិនិត្យបាត ការព្យាបាល៖ គោលការណ៍នៃការព្យាបាល គឺខុសៗគ្នាអាស្រ័យទៅតាមមូលហេតុនៃការទល់លាមក។ ដូច្នេះការព្យាបាលនឹងទទួលបានប្រសិទ្ធភាពលុះត្រាតែការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវជាមុនសិន។ ពេលខ្លះភាពអៀនខ្មាស់ធ្វើឲ្យការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលមិនបានទាន់ពេលវេលា បណ្ដាលឲ្យជំងឺឈានដល់ដំណាក់កាលហួសពេល និងមិនអាចព្យាបាលជាសះស្បើយបាន។ សំរាប់ពត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 017553317 / 070553317 / 066553317