CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-01-29 · 4,851 views

គុណសម្បត្តិ ក្រោយពេលព្យាបាលជំងឺឫសដូងបាត (Post Treatment Hemorrhoid)

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

គុណសម្បត្តិ ក្រោយពេលព្យាបាលជំងឺឫសដូងបាត (Post Treatment Hemorrhoid)

1. ក្រោយបានព្យាបាលជំងឺឫសដូងបាតហើយ អាការ:រោគសញ្ញា និងជំងឺដែលបង្កដោយជំងឺឫសដូងបាត ត្រូវបានជាសះស្បើយទាំងស្រុង គ្មានការឈឺចាប់ គ្មានការហូរឈាម ងាយស្រួលក្នុងការបត់ជើងធំ បញ្ចេញចោលអស់កាកសំណល់ពុល ឧស្ម័នពុលពីក្នុងក្រពះពោះវៀន និងក្នុងឈាម។ 2. ពោះវៀន និងក្រពះដំណើរការបានល្អប្រសើរឡើងវិញ ក្នុងការកិនរំលាយអាហារ បឺតស្រូបជីវជាតិ បានល្អប្រសើរវិញ។ 3. ជំងឺពោះវៀនក្រពះ ដែលបង្កពីជំងឺឫសដូងបាតត្រូវបានធូរស្បើយជាបណ្តើរៗ។ 4. ថ្លើមឈប់ទទួលជាតិពុល ពីសំណល់អាហារ និងជាតិពុលពី ក្នុងក្រពះពោះវៀន ហើយថ្លើមដែលឈឺពីជំងឺឫសដូងបាត ក៏វិវត្តន៍មកជាវិញដោយឯងៗ។ 5. អាការ:ធ្លាប់តឹងទ្រូង ថប់ៗដង្ហើមត្រូវបាត់ទៅវិញ ចលនាឈាមរត់ និងបេះដូង សួតដំណើរការបានល្អដូចធម្មតា។ 6. អាការ:ឈឺក្បាល វិលមុខ ងងិតមុខ សក់ជ្រុះ សក់ស្កូវ ភ្នែកភ្លឺថ្លាឡើងវិញ។ 7. ខួរក្បាលប្រាជ្ញាស្មារតីមានការចងចាំឡើងវិញ មិនធុញទ្រាំ មិនមួរម៉ៅច្រើន។ 8. លែងឈឺចង្កេះខ្នង ចុលរោយដៃជើង ឈប់មានអាការៈចង់ខ្យល់រាល់ថ្ងៃទៀតហើយ។ 9. ស្បែកស្រស់ថ្លា លែងមានជំងឺសើស្បែក កន្ទួល រមាស កន្ទាលត្រអាកជាដើម។ 10. មានអារម្មណ៍ផ្លូវភេទល្អឡើងវិញ ហើយថាមពលខ្លាំងក្លាដូចកាលពីមិនទាន់ឈឺ។

សរុបមកវិញ ក្រោយពេលព្យាបាលជំងឺឫសដូងបាត ហើយអ្នកជំងឺមានសុខភាពល្អ មាំមួន ខ្លាំងក្លា ខួរក្បាលប្រាជ្ញាស្មារតី ភ្លឺថ្លា មានការចងចាំឡើងវិញ សុខភាពទូទៅភ្លឺ។

បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត។