CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-02-14 · 3,386 views

អត្ថបទប្រចាំសប្ដាហ៍ទី៣ នៃខែកុម្ភៈ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ពិធីប្រពៃណីចូលឆ្នាំចិនបានកន្លងផុតទៅ អត្ថបទប្រចាំសប្តាហ៍នៅតែបន្ដរៀបរៀងជូនប្រិយមិត្តជានិច្ចចង់ដឹងទេថា អត្ថបទទាំងនោះមានអ្វីខ្លះនោះ? តោះ!ចូលអានទាំងអស់គ្នា...

ជំងឺស្ទះសរសៃឈាមសួតអាចត្រូវព្យាបាលមួយជីវិតឬទេ? លោកវេជ្ជបណ្ឌិត  ពិត សារដ្ឋ ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបម្រើការនៅមជ្ឈមណ្ឌលបេះដូងមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា  «ជំងឺស្ទះសរសៃឈាមសួតគឺជាជំងឺដែលកើតឡើងដោយការស្ទះនៃផ្នែកណាមួយ ឬមែកធាងណាមួយរបស់សរសៃឈាមសួតដែលជាសរសៃឈាមមានមុខងារសម្រាប់នាំឈាមខ្មៅចេញពីថតបេះដូងខាងស្ដាំចូលទៅក្នុងសួត ដើម្បីធ្វើបណ្ដូរឧស្ម័ន…»

តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? សេវាកម្មសុខាភិបាលនៅកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាច្រើនមើលរំលង ពោលគឺអ្នកមធ្យមទៅស្វែងរកការព្យាបាលនៅប្រទេសវៀតណាម ឬប្រទេសថៃ រីឯអ្នកមានជីវភាពធូរធារព្យាបាលនៅសិង្ហបុរី និងប្រទេសជាច្រើនផ្សេងៗទៀត ដោយភាគច្រើនគិតថាសេវាកម្មសុខាភិបាលនៅប្រទេសកម្ពុជានៅមានកម្រិត ទាំងសមត្ថភាពវេជ្ជបណ្ឌិត ទាំងបច្ចេកវិទ្យា ទាំងសេវាកម្ម។ យើងតែងតែលឺការរអ៊ូរទាំនេះនោះទាក់ទងនឹងសេវាកម្មមួយនេះ សំណួរសួរថា «តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? ការអះអាងខាងលើ មានភាពពិតជាក់ស្តែងប៉ុណ្ណាដែរ?»

របបអាហារមិនល្អអាចជាដើមចមនៃជំងឺ METABOLIC SYNDROME «Metabolic Syndrome ជាបណ្តុំនៃរោគសញ្ញាដូចជា លើសទម្ងន់ (ធាត់នៅក្បាលពោះ៖ Abdominal obesity) បូករួមជាមួយលើសសម្ពាធឈាម មានការកើនឡើងកូឡេស្តេរ៉ុល៖ Dyslipidemia (កើនឡើងជាតិទ្រីគ្លីសេរីត ឬការថយចុះ HDL) និងកើនឡើងកម្រិតជាតិស្ករក្នុងឈាម (Impaired glucose tolerance)» នេះបើយោងតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត លីវ ឈិញ ឯកទេសជំងឺបេះដូងនៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាអគ្គលេខាធិការនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរថា ប្រសិនបុគ្គលម្នាក់ស្តែងចេញជាការលើសទម្ងន់ រួមជាមួយនឹងសញ្ញាមួយទៀតអាចជាលើសសម្ពាធឈាម ឬលើសជាតិស្ករ ខ្លាញ់ នោះគេអាចសន្មតថារាងកាយកំពុងតែប្រឈមទៅនឹងជំងឺ Metabolic Syndrome...

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ