CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
Sponsored · PregnacarePregnacareSponsored · PregnacarePregnacare
GuidesHEALTH GUIDE

2018-02-23 · 7,077 views

ស្វែងយល់លម្អិតពីការបំបៅដោះកូនដែលម្តាយគ្រប់រូបគួរយល់ដឹង

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

Sponsored · PregnacarePregnacare
1 / 2
Sponsored · PregnacarePregnacare

ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការចិញ្ចឹមកូនបែបធម្មជាតិដែលបានអាចបំពេញនូវរាល់តម្រូវការចំណីអាហារដែលមានសារធាតុចិញ្ចឹម និងជាតិទឹកគ្រប់គ្រាន់ក្នុងពេលតែមួយដល់ទារក។ វាផ្តល់នូវគ្រប់សារធាតុចិញ្ចឹមសម្រាប់រាងកាយរបស់ទារកអំឡុង៦ខែដំបូងនៃជីវិត។ លើសពីនេះទៀត ទឹកដោះម្តាយសុទ្ធក៏បានជួយបង្កើតទំនាក់ទំនងក្តីស្រលាញ់រវាងម្តាយ  និងទារកមួយផ្នែកធំផងដែរ។

គុណប្រយោជន៍ចំពោះកូន •ទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមគ្រប់ប្រភេទដែលទារកត្រូវការក្នុងរយៈពេល៦ខែដំបូងនៃជីវិត •បំពេញជាតិទឹកបានពេញលេញ (មិនត្រូវការបន្ថែមជាតិទឹកផ្សេងៗ) •ជួយបង្កើនការអភិវឌ្ឍនៃការលូតលាស់របស់ភ្នែក ប្រព័ន្ធប្រសាទ និងប្រព័ន្ធការពាររាងកាយនានា •ធ្វើឲ្យរាងកាយទារកមានភាពប្រឆាំង និងទប់ទល់ការបង្ករោគ •កាត់បន្ថយការកើនឡើងទម្ងន់ខុសធម្មតានៃទារកនៅវ័យកុមារ •បង្កើតមុខងារការពាររាងកាយទារក នៅអំឡុងពេលប្រពន្ធ័ភាពស៊ាំរាងកាយកំពុងមានលូតលាស់។

ផលវិជ្ជមានចំពោះសុខភាពម្តាយ •កាត់បន្ថយការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ •កាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកដោះ និងមហារីកក្រពេញអូវែ •មានភាពងាយស្រួល និងមានតម្លៃថោក •ជាការលួងលោមដ៏មានប្រសិទ្ធភាពដល់កូនរបស់អ្នក •ពន្យាពេលនៃការមកវដ្ដរដូវជាថ្មីរបស់អ្នក។

ការចាប់ផ្តើមបំបៅដោះដំបូង ការបំបៅកូនដោយទឹកដោះម្តាយសុទ្ធ អាចធ្វើឡើងនៅមួយម៉ោងដំបូងក្រោយការសម្រាលកូនរួច។ Colostrum  ជាទឹកដោះដំបូងដែលចេញពីដោះផ្ទាល់ វាមានពណ៌លឿងស្រាល ខាប់។ វាសម្បូរទៅដោយប្រូតេអ៊ីន និងប្រព័ន្ធភាពស៊ាំរាងកាយគ្រប់គ្រាន់ដែលជីវិតទារកត្រូវការចាំបាច់ក្នុងការចាប់ផ្តើមជីវិត។ ជាការប្រសើរ គួរឲ្យស្បែកម្តាយ និងស្បែកទារកមានការប៉ះផ្ទាល់ភ្លាមៗក្រោយសម្រាល ឬអាចឱបទារកឲ្យផ្អិបជាប់នឹងដើមទ្រូងរបស់អ្នកមួយរយៈ ដើម្បីជាឱកាសឲ្យទារកទើបកើតបានប៉ះផ្ទាល់នឹងក្បាលដោះម្តាយ និងអាចបៅដោះដោយខ្លួនឯង បើទោះជាមិនមានការជួយបន្ថែមក៏ដោយ។ សម្រាប់ស្ត្រីដែលមានកូនដំបូង អ្នកអាចសុំឲ្យធ្មបជំនាញ ឬអ្នកជំនាញបង្ហាញពីការឱបទារក និងការបំបៅកូនឲ្យបានត្រឹមត្រូវផងដែរ។

រយៈពេលនៃការបំបៅ អំឡុងមួយសប្តាហ៍ក្រោយសម្រាលរួច ទារកអាចបៅដោះម្តាយពី៨ ទៅ១២ដងក្នុងរយៈពេល២៤ម៉ោង យ៉ាងណាមិញ ស្ត្រីក៏អាចបំបៅកូនលើសពីនេះ រាល់ពេលដែលទារកឃ្លានផងដែរ។ សញ្ញាខាងក្រោមនេះ អាចឲ្យស្ត្រីជាម្តាយដឹងបានថា ទារកបានបៅគ្រប់គ្រាន់ ឬយ៉ាងណា? •កូនត្រូវបានបំបៅដោះយ៉ាងតិច៨ដងក្នុងមួយថ្ងៃ (រាប់ចូលទាំងពេលយប់ផងដែរ) •ប្រើប្រាស់ខោទឹកនោមយ៉ាងតិច៥ ឬពី៦ ទៅ៨សម្រាប់ការប្រើប្រាស់ក្រណាត់កន្ទោប(មានភាពសើមខ្លាំង) ក្នុងមួយថ្ងៃ •មានការកើនឡើងនៃការលូតលាស់ និងទម្ងន់គួរឲ្យកត់សម្គាល់ •ទារកភ្ញាក់ពីគេងដោយរីករាយ (មិនមានសម្លេងស្រែកយំ)។

ការផលិតទឹកដោះ នៅពេលស្ត្រីបំបៅកូនដោយទឹកដោះផ្ទាល់ ការផ្គត់ផ្គង់គឺចាំបាច់ត្រូវស្មើនឹងតម្រូវការ។  គន្លឹះមួយចំនួនសម្រាប់បង្កើតនិងរក្សាឲ្យបាននូវការផ្គត់ផ្គង់ទឹកដោះបានគ្រប់គ្រាន់នោះរួមមាន៖ •ឲ្យទារកបៅរហូតទាល់តែវាលែងជញ្ជក់ ឬព្រលែងដោយខ្លួនឯង ប្រសិនមិនទាន់គ្រប់គ្រាន់ ស្ត្រីគួរដាក់ឲ្យបៅដោះម្ខាងទៀតបន្ថែម •បំបៅនៅពេលយប់ ឲ្យបានប្រហាក់ប្រហែលនឹងពេលថ្ងៃ •មិនគួរផ្តល់ចំណីអាហារ ឬសារធាតុរាវផ្សេងទៀតដល់ទារកឡើយ ពីព្រោះវាអាចឲ្យទារកលែងចង់បៅ និងកាត់បន្ថយការផ្គត់ផ្គង់ទឹកដោះរបស់អ្នកទៀត។

របៀបទូទៅនៃការបំបៅដោះ •អង្គុយដោយទប់លំនឹងដោយខ្នង និងជើង ដោយអាចអង្គុយត្រង់ ឬផ្អែកខ្នងលើអ្វីនឹងមានលំនឹងមាំ •ដាក់ទារកឱប ឬបីឲ្យបានជិតទ្រូងរបស់ម្តាយ •បង្វែរខ្លួនទារកឲ្យបែរមកចំហៀងកៀកនឹងដើមទ្រូង ហើយធ្វើយ៉ាងណាឲ្យមាត់ និងច្រមុះរបស់ទារកនៅកម្ពស់ប្រហែលនឹងក្បាលដោះរបស់ម្តាយល្អ •ត្រូវប្រាកដថាអ្នកទ្រក និងស្មារបស់ទារក តែកុំទ្រក្បាលរបស់គេ គួរឲ្យសារ៉េរកកន្លែងដែលមានផាសុកភាពសម្រាប់គេបំផុតដោយខ្លួនឯងពេលដែលបៅដោះរបស់អ្នក •ត្រដុសថ្នមៗលើមាត់របស់ទារកជាមួយនឹងផ្នែកខាងក្រោមនៃដោះរបស់អ្នក ជាទូទៅការធ្វើបែបនេះនឹងធ្វើឲ្យទារកហាមាត់យ៉ាងធំដោយខ្លួនឯង

សញ្ញាដែលទារកបៅបានល្អ •ចង្កាទារកស្ថិតនៅកៀកនឹងដោះម្តាយ ហើយមាត់បើកធំ ដោយបបូរមាត់ខាងក្រោមកោងទៅក្រោយ •ច្រមុះរបស់ទារកមិនមានអ្វីបាំងបិទ ឬរាំងស្ទះ ឬគ្រាន់តែប៉ះជាមួយរង្វង់ក្បាលដោះ •ថ្ពាល់របស់ទារកមិនគួរបឺតជាប់នោះទេ ហើយក៏មិនគួរមានសំលេងប្លែកពេលដែលបៅឡើយ •ម្តាយមិនមានការឈឺចាប់នៅក្បាលដោះទេ ប៉ុន្តែម្តាយអាចមានការស្រៀវពេលវាសម្រកនឹងការបៅជញ្ជក់របស់កូន។

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Sponsored · PregnacarePregnacare