2018-02-23 · 4,169 views
Healthogo រៀបចំកម្មវិធីសម្បូរបែបសម្រាប់អ្នកស្រលាញ់សុខភាពក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០១៨នេះ…
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
មហោស្រពប្រចាំឆ្នាំដ៏ធំក្រោមកិច្ចសហការរៀបចំដោយស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ីក្នុងឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើងជាមួយនឹងកម្មវិធីពិសេសៗ និងប្លែកៗជាច្រើនដើម្បីឲ្យអ្នកចូលរួមទទួលបានអារម្មណ៍ប្លែក និងគុណប្រយោជន៍ ជាពិសេសការយល់ដឹងអំពីវប្បធម៌នៃប្រទេសទាំងពីរ (កម្ពុជា និងជប៉ុន) ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) ។
ក្នុងនោះផងដែរ ក្រុមការងារ Healthogo ក៏បានចូលរួមផងដែរដោយបានរៀបចំនូវកម្មវិធីះHealthogo Healthy Gateway ដែលមានសកម្មភាពពិសេសៗមួយចំនួនសម្រាប់ជូនដល់អ្នកស្រលាញ់សុខភាពក្រោមការសហការរៀបចំដោយ មន្ទីរសំរាកព្យាបាល លីវ ឈិញ មន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ គ្លីនិកស្បែក ប៊ីស៊ី និងសហការឧបត្ថម្ភដោយក្រុមហ៊ុនអរុណរស្មីហ្វាម៉ា និងផលិតផលGiloba នៃក្រុមហ៊ុន Mega Life Sciences PTY., Ltd ដោយមានចែកជូននូវកាតផ្សងសំណាងដល់អ្នកដែលចូលរួមគ្រប់គ្នា និងអាចដាក់ចូលក្នុងធុងឆ្នោតបានសម្រាប់តែអ្នកដែលបានចូលរួមសកម្មភាព៣ក្នុងចំណោមសកម្មភាពទាំងអស់តែប៉ុណ្ណោះ ដែលសកម្មភាពនីមួយៗសុទ្ធតែមានគុណប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សាធារណជនគ្រប់រូប។
សកម្មភាពទាំងនោះរួមមាន ៖ ១ សិក្ខាសាលាសុខភាពអំពី« ផលរំខាននៃបញ្ហាសុខភាពបេះដូងមកលើការរស់នៅប្រចាំថ្ងៃ» ថ្ងៃសុក្រ ទី២៣ កុម្ភៈ (ម៉ោង៩-១០ព្រឹក) ២ សិក្ខាសាលាសុខភាពអំពី« ការរស់នៅជាមួយPassion ដើម្បីយកឈ្នះDepression » ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ (ម៉ោង៩-១០ព្រឹក) ៣ ការពិគ្រោះ និងពិនិត្យស្បែកមុខជាមួយវេជ្ជបណ្ឌិតឯកទេសនៃគ្លីនិកស្បែក ប៊ីស៊ី ថ្ងៃទី២៣-២៤ កុម្ភៈ (៨ព្រឹក-៥ល្ងាច) ៤ ការធ្វើតេស្តការចងចាំដោយក្រុមការងារផលិតផលGiloba ៥ ការដាក់លក់ទស្សនាវដ្តីហេលស៍ថាមប្រូ ៦ ការបង្ហាញណែនាំអំពីកម្មវិធីទូរស័ព្ទជាជម្រើសទី១សម្រាប់សុខភាព ៧ ការសរសេរនូវពាក្យក្នុងចិត្តរួចបិទនៅជញ្ជាំង "Say Goodbye to Deperssion" ៨ ការថតរូបកម្សាន្ត។
ក្រុមការងារនឹងធ្វើការស្វែងរកអ្នកឈ្នះចំនួន៣រូបជារៀងរាល់ថ្ងៃ ដើម្បីទទួលបានកញ្ចប់កាដូនៃផលិតផលសុខភាពដ៏ស្រស់ស្អាត ដោយលទ្ធផលនឹងត្រូវបានប្រកាសរៀងរាល់ថ្ងៃម៉ោង៥ ល្ងាច។ អ្វីដែលរឹតតែពិសេេសនោះ គឺរាល់ពេលដែលអ្នកចូលរួមសកម្មភាពនីមួយៗ លោកអ្នកក៏បានទទួលកាដូផងដែរ ហេតុនេះហើយ...បើទោះជាមិនបានជាអ្នកឈ្នះប្រចាំថ្ងៃ ក៏មិនអីដែរណា៎... កាលបរិច្ឆេទ ៖ ថ្ងៃទី២៣-២៥ កុម្ភៈ ២០១៨ ម៉ោង ៖ ៨ព្រឹក-៥ល្ងាច ទីតាំង ៖ ស្តង់នៅក្បែរស្រះ IFL នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)
ចូលរួមដោយមិនគិតថ្លៃ!!! ទទួលបានភាពសប្បាយរីករាយ និងសុខភាពល្អប្រសើរ ហើយថែមទាំងមានឱកាសទទួលបានរង្វាន់លើកទឹកចិត្តផ្សេងទៀត... មកម្នាក់ឯងក៏បាន មកមានគ្នាក៏បាន...