2018-02-26 · 7,352 views
១២យ៉ាងដើម្បីភាពរឹងមាំនៃសុខភាព និងជីវិត ណែនាំដោយអង្គការសុខភាពពិភពលោក(WHO)
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
នរណាក៏ប្រាថ្នាចង់បានជីវិតដែលមានក្តីសុខសុភមង្គល ប្រកបដោយសុខភាពរឹងមាំដែរ…ហើយក៏មានមនុស្សមិនតិចដែរ ដែលបានដឹងអំពីគន្លឹះនៃការរស់នៅ ដើម្បីឲ្យសម្រេចឲ្យបាននូវគោលដៅនោះ ប៉ុន្តែមិនប្រាកដថាមានមនុស្សច្រើននាក់នោះទេ ដែលបាន និងកំពុងអនុវត្តឲ្យបានខ្ជាប់ខ្ជួននោះ…
ខាងក្រោមនេះ ជាគន្លឹះទាំង១២ ដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក(World Health Organization) ដែលលោកអ្នកអាចស្វែងយល់បានខាងក្រោមនេះ… 1-មានរបបអាហារដែលត្រឹមត្រូវ 2-ធ្វើឲ្យខ្លួនឯងសកម្មជារៀងរាល់ថ្ងៃ 3-ចាក់វ៉ាក់សាំងបង្ការ 4-ចៀសឲ្យឆ្ងាយពីគ្រឿងញៀន 5-ចៀសវាង ឬទទួលទានគ្រឿងស្រវឹងក្នុងកម្រិតទាប 6-គ្រប់គ្រងស្ត្រេសសម្រាប់សុខភាពផ្លូវកាយ និងចិត្ត 7-អនុវត្តអនាម័យល្អ 8-កុំបង្កើនល្បឿន ឬបើកបរពេលស្រវឹង 9-ដាក់ខ្សែក្រវាត់ និងពាក់មួកសុវត្ថិភាព រាល់ពេលបើកបរ 10-អនុវត្តសុខភាពផ្លូវភេទដែលមានសុវត្ថិភាព 11-ពិនិត្យសុខភាពឲ្យបានទៀងទាត់ 12-ឲ្យទារកបៅទឹកដោះដំបូង
បានយល់បានដឹងហើយ កុំភ្លេចអនុវត្តផងណា៎!!! ទើបបានដឹងថាមានប្រសិទ្ធភាពឬអត់?