2018-03-09 · 4,698 ដងមើល
សហគមន៍ថ្មីសម្រាប់ក្រុមហ៊ុនចែកចាយឱសថ ក្នុងការផ្គត់ផ្គង់ឱសថដោយប្រើប្រាស់គេហទំព័រតែមួយ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ជាមួយនឹងការរីកចម្រើនតាមវិស័យនានាក្នុងយុគសម័យបច្ចុប្បន្ននេះ សេវាកម្មសុខាភិបាលផ្នែកឱសថក៏កំពុងត្រូវបានរីកដុះដាលគួរឲ្យកត់សម្គាល់ ដោយគេសង្កេតឃើញមានការកើនឡើងនៃវត្តមានបណ្តាក្រុមហ៊ុនផលិត និងចែកចាយឱសថ ទាំងក្នុងស្រុក និងក្រៅស្រុកជាបន្តបន្ទាប់ក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះ។ វត្តមានទាំងនេះបាននឹងកំពុងធ្វើការ បម្រើសេវាកម្មយ៉ាងសកម្មដើម្បីចូលរួមចំណែកកែប្រែ ធ្វើឲ្យកាន់តែមានភាពងាយស្រួល និងសម្បូរបែបក្នុងវិស័យឱសថសម្រាប់ប្រជាជនកម្ពុជា បន្ថែមពីនោះក្រុមហ៊ុនក៏បានផ្តល់ជាឱកាសការងារយ៉ាងច្រើនសម្រាប់ធនធានមនុស្សក្នុងប្រទេសផងដែរ។
ក្រុមហ៊ុនចែកចាយឱសថ ជាសេវាកម្មដែលចម្បងមួយមិនអាចខ្វះបានក្នុងការផ្តល់ជាផលិតផលជាឱសថ អាហារប៉ប៉ន និងបរិក្ខារវេជ្ជសាស្រ្តមួយចំនួនទៀត សម្រាប់ជាតម្រូវការនៅតាមស្ថាប័នវិស័យសុខាភិបាល។ យ៉ាងណាមិញ ជាមួយនឹងនិន្នាការនៃសម័យកាលដ៏រីកចម្រើន គេសង្កេតឃើញមានការរុករក ស្រាវជ្រាវនូវអ្វីដែលថ្មីៗ និងឆាប់រហ័សតួយ៉ាងដូចជាប្រព័ន្ធអេឡិចត្រូនិក ឧបករណ៍ និងម៉ាស៊ីនប្រើប្រាស់មួយចំនួនសម្រាប់ជាជំនួយការដ៏មានប្រយោជន៍ក្នុងវិស័យនានា។ ជាមួយគ្នានេះផងដែរ ដើម្បីបោះជំហានឲ្យបានទាន់នូវសម័យដ៏ជឿនលឿនបែបនេះ ក្រុមហ៊ុនហេលស៍ថាម ក៏មានការបង្កើតជាសេវាកម្មទិញ-លក់ឱសថរវាងក្រុមហ៊ុនផ្គត់ផ្គង់ឱសថ និងឱសថស្ថាន ដែលដំណើរការនៃការទិញ-លក់នឹងត្រូវធ្វើឡើងនៅលើគេហទំព័រ www.healthtime.tips ។
អត្ថប្រយោជន៍នៃគេហទំព័រដោយសារគេហទំព័រត្រូវបានបង្កើតឡើងរួមបញ្ចូលនូវមុខងារយ៉ាងសម្បូរបែប ដូចនេះម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ឱសថអាចប្រើប្រាស់ដើម្បី៖ •ដាក់បញ្ចូលនូវស្តុកឱសថក្នុងគេហទំព័រ •ទទួលបានការបញ្ជាទិញឱសថពីម្ចាស់ឱសថស្ថាន •កាត់បន្ថយនូវការបាត់បង់នៃឱសថ ដោយគេហទំព័រនឹងធ្វើការកាត់ចំនួនស្តុកនៃឱសថនៅរាល់ទទួលការបញ្ជាទិញម្តងៗ និងបានផ្តល់ជាដំណឹងពីការអស់ស្តុកនៃឱសថនីមួយៗ •ប្រើប្រាស់គេហទំព័រក្នុងការផ្សព្វផ្សាយនូវកម្មវិធី ឬដំណឹងផ្សេងៗទាក់ទងទៅនឹងសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់ទៅកាន់អ្នកនៅក្នុងវិស័យសុខាភិបាល •ផ្តល់ជាចំណេះដឹងផ្នែកឱសថទៅកាន់អ្នកប្រកបវិជ្ជាជីវៈផ្នែកសុខាភិបាល ក៏ដូចជាប្រជាជនទូទៅ ដោយធ្វើការចែករំលែកតាមរយៈអត្ថបទទៅក្នុងប្រព័ន្ធសង្គមនានា។
បើទោះបីការផ្លាស់ប្តូរ និងការសម្របខ្លួនសម្រាប់ចាប់ផ្តើមប្រើប្រាស់អ្វីដែលថ្មី ទាមទារនូវការអត់ធ្មត់ និងពេលវេលាមួយរយៈ យ៉ាងណាមិញវាអាចនឹងមានភាពប្រសើរ ស័កិ្តសម និងទាន់ពេលវេលាជាមួយគ្នានៃសម័យកាលដែលកំពុងតែជឿនលឿន មួយផ្នែកទៀតការប្រើប្រាស់នូវគេហទំព័រអាចជាមធ្យោបាយមួយក្នុងការជួយពន្លឿននូវប្រសិទ្ធភាពការងារក្នុងការលក់របស់បុគ្គលិកក្នុងក្រុមហ៊ុនផងដែរ។