0%
2017-02-10 · 8,483 views
លិខិតចូលរួមរំលែកទុក្ខ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
1 / 1
ក្រុមការងារហេលស៍ថាមខប មានក្តីរន្ធត់ចិត្ត និងក្រៀមក្រំយ៉ាងក្រៃលែងដោយបានទទួលដំណឹងជាទីសោកសៅបំផុតដែលឧបាសិកា គឹម សារឿន ត្រូវជាម្តាយក្មេកលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។
នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះផងដែរ ក្រុមការងារយើងខ្ញុំពិតជាទឹកចិត្តសោកសង្រេង និងសូមចូលរួមរំលែកមរណទុក្ខជាមួយសមាជិកជាក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតិភពនៃឋានបរិនិព្វានកុំបីអាក់ខានឡើយ។