CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-03-17 · 7,785 views

ភាពតានតឹង៖ មូលហេតុនៃការជក់បារីដែលចាំបាច់ត្រូវដោះស្រាយ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

អ្នកជក់បារីជាច្រើនលើកឡើងថា គាត់ជក់បារីដោយសារតែមានភាពតានតឹងជាងអ្នកដែលមិនជក់បារី។ ជាក់ស្តែង មនុស្សជាច្រើនបានជ្រើសរើសការជក់បារីដើម្បីបន្ធូរអារម្មណ៍ រៀងរាល់ពេលមានបញ្ហាណាមួយ រហូតដល់ការជក់ក្លាយទៅជាទម្លាប់ដែលពិបាកនឹងបញ្ឈប់។ដូចនេះ ដើម្បីអាចជំរុញឲ្យការឈប់ជក់បារីប្រព្រឹត្តិទៅបាន អ្នកមិនត្រូវមើលរំលងអំពីការស្វែងយល់លើមូលហេតុពិតប្រាកដនៃភាពតានតឹងនោះទេ ព្រោះក្រោយពេលដឹងច្បាស់ពីមូលហេតុនៃភាពតានតឹង អ្នកក៏នឹងអាចដោះស្រាយវាបានដោយមិនចាំបាច់យកបារីជាលេសក្នុងការបន្ធូរអារម្មណ៍ទៀតដែរ។

ខាងក្រោមនេះ ជាមូលហេតុដែលជាទូទៅធ្វើឲ្យមនុស្សមានអារម្មណ៍តានតឹង។អ្នកក៏អាចសាកល្បងគិតឡើងវិញ ថាតើភាពតានតឹងរបស់អ្នកបណ្តាលមកពីមូលហេតុមួយណាផងដែរ។

១ បញ្ហាទំនាក់ទំនង • ការទាស់ទែងក្នុងគ្រួសារ ឬអ្នកធ្វើការជាមួយគ្នា • ទុក្ខព្រួយក្នុងគ្រួសារ។

២ បញ្ហាផ្ទាល់ខ្លួន • មានបញ្ហាសុខភាពមិនល្អ • មានបញ្ហាលុយកាក់ • បាត់បង់មោទនភាព • ទុក្ខព្រួយក្នុងគ្រួសារ (សមាជិកក្នុងគ្រួសារមានគ្រោះថ្នាក់ ឬស្លាប់)។

៣ បញ្ហាការងារ • តម្រូវការការងារខ្ពស់ពេក • មិនអាចត្រួតត្រាលើការងារបាន • លក្ខខណ្ឌការងារមិនល្អ • ធុញថប់នឹងការងារ។

៤ ការផ្លាស់ប្តូរ • មានការផ្លាស់ប្តូរអាជីព ផ្ទះ សាលារៀន • ពេលចូលនិវត្តន៍ • ការឈ្លោះប្រកែកគ្នាជាប្រចាំ។

៥ បរិយាកាសជុំវិញ • ធាតុអាកាសមិនល្អ • មានការរំខានផ្សេងៗពីការរស់នៅ។

ក្រោយពីស្វែងយល់ពីមូលហេតុដែលបណ្តាលឲ្យអ្នកស្អិតទ្រូងហើយនោះ ដល់ពេលដែលអ្នកចាប់ផ្តើមស្វែងរកវិធីសាស្ត្រស្រាយចំណងតានតឹងរបស់អ្នកហើយ។ ខាងក្រោមនេះ ជាវិធីសាស្រ្តដែលអ្នកអាចជ្រើសរើសទៅសាកល្បងបាន៖ 1. យល់ដឹងអំពីភាពតានតឹង៖ មូលហេតុ ស្ថានភាព 2. បង្កើនចំណងទំនាក់ទំនង៖ បង្កើត និងពង្រឹងទំនាក់ទំនងក្នុងគ្រួសារឲ្យបានរឹងមាំ 3. ចែករំលែកភាពសប្បាយ និងទុក្ខព្រួយជាមួយមិត្តភក្តិជិតស្និទ្ធ និងនឹកគិតរឿងសប្បាយៗក្នុងជីវិតឲ្យបានច្រើនៗ 4. រៀនបន្ធូរបន្ថយអារម្មណ៍ដោយ  ដកដង្ហើមវែងៗងូតទឹកក្តៅឧណ្ហៗ និងធ្វើសរសៃដងខ្លួន កម្សាន្តជាមួយបទភ្លេង និងបទចម្រៀង សប្បាយនឹងភាពស្ងប់ស្ងាត់នៃធម្មជាតិ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ