2018-03-31 · 5,078 views
មន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌី ចោមចៅ ជូនកាដូពិសេសដល់ស្ត្រីមានផ្ទៃពោះ៥០០នាក់ដំបូង ក្នុងឱកាសសម្ពោធជាផ្លូវការ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ មន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌី ចោមចៅ ត្រូវបានបើកសម្ពោធជាផ្លូវការ ដើម្បីបម្រើជូននូវសេវា២៤ម៉ោងជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើសេវា៣ធំៗរួមមាន ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកជំងឺទូទៅ និងផ្នែកសង្គ្រោះបន្ទាន់ និងជំងឺឯកទេស ជាពិសេសជំងឺទឹកនោមផ្អែម លើសឈាម និងតម្រងនោម។ លោកវេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី ប្រធាន និងជាស្ថាបនិកនៃមន្ទីរសម្រាកព្យាបាលផ្ទាល់បានមានប្រសាសន៍ជម្រាបជូននូវដំណឹងល្អជាការផ្តល់ជូនពិសេសលើសវាផ្នែកសម្ភព និងរោគស្ត្រី ថា «មន្ទីរពេទ្យនឹងមានការផ្តល់ជូននូវពិនិត្យផ្ទៃពោះដោយឆ្មប និងវេជ្ជបណ្ឌិតឯកទេស ចាក់វ៉ាក់សាំង តេតាណុស និងថ្នាំជាតិដែក ព្រមទាំងការពិនិត្យអេកូផ្ទៃពោះ ដោយឥតគិតថ្លៃ ជូនដល់អ្នកម្តាយ៥០០នាក់ដំបូង ដែលមកទទួលសេវានៅមន្ទីរពេទ្យ។ ស្របពេលជាមួយគ្នា លោកវេជ្ជបណ្ឌិតក៏បានលើកឡើងផងដែរថា «ការស្ថាបនានូវមន្ទីរសម្រាកព្យាបាលមួយនេះ គឺលោកមានគោលបំណងក្នុងការជួយសម្រួលដល់ប្រជាជនដែលមានចំណូលទាប និងមធ្យម ដោយផ្តល់ជូននូវសេវាសុខភាពដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់ស្របតាមឯកទេស និងវិជ្ជាជីវៈសុខាភិបាល»។ គួរបញ្ជាក់ផងដែរថា មន្ទីរសម្រាកព្យាបាល និងសម្ភព សុវណ្ណឌី ចោមចៅ មានទីតាំងស្ថិតនៅក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (បើធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ដល់ភ្លើងស្តុបកប់ស្រូវ បត់ស្តាំប្រហែល៥០ម៉ែត្រ) លេខទូរស័ព្ទទំនាក់ទំនង ៖ ០១២ ៨៤០ ៧៣១/ ០៧០ ៨៤០ ៧៣១