2018-04-03 · 4,446 views
ត្រូវបញ្ឈប់ការប្រើប្រាស់ និងទិញផលិតផលពីប្រភពទាំងពីរនេះ...
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
កាលពីថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ក្រសួងសុខាភិបាលចេញផ្សាយនូវសេចក្តីប្រកាសជូនដំណឹងរបស់ ស្តីអំពី «គេហទំព័រឈ្មោះ Health and Beauty និងវេបសាយឈ្មោះ https://www.angkorhealth.com ដែលបាន និងកំពុងធ្វើការផ្សព្វផ្សាយឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល» ។
ក្រសួងសុខាភិបាលបានលើកឡើងថា ប្រភពខាងលើបានផ្សព្វផ្សាយឱសថបំប៉នសុខភាព និងគ្រឿងសម្អាង ហួសពីការពិត ដោយគ្មានអំណះអំណាងច្បាស់លាស់។
ក្រសួងក៏សូមឲ្យប្រជាជនឈប់ប្រើប្រាស់ ឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូតកុហក បំផ្លើសពីការគិតរបស់ជនខិលខូចមួយចំនួន និងជួយផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋឈប់ទិញ ឬប្រើប្រាស់ផលិតផលតាមរយៈគេហទំព័រ និងវេបសាយខាងលើនេះ ស្របពេលដែលម្ចាស់ប្រភពត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ ឬចែកចាយ ផលិតផលឱសថ និងគ្រឿងសម្អាងជាបន្ទាន់។
ក្នុងករណីឃើញមានផលិតផលនេះត្រូវបានលក់ ឬចែកចាយនោះ សូមប្រញាប់ផ្តល់ព័ត៌មានជូនដល់នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងតាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៥៩៩/០១២ ៩៨៣ ៣៣៤។ សូមទទួលជ្រាបជាដំណឹង និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់!!!
ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា