2018-04-11 · 4,880 views
អាចមានវិធីស្រោចស្រង់ធ្មេញរង្គើដែរឬទេ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សំណួរ ៖ ខ្ញុំបាទមានអាយុ៣៥ឆ្នាំ កម្ពស់១ម៉ែត្រ៦៥ ទម្ងន់៦០គីឡូក្រាម រស់នៅរាជធានីភ្នំពេញ។ ក្នុងរយៈពេល១ខែកន្លងមកនេះ ខ្ញុំបាទមានអារម្មណ៍ថា ធ្មេញរបស់ខ្ញុំរង្គើពេលទទួលទានអាហាររឹង។ ខ្ញុំបាទសូមសួរទៅកាន់លោកស្រីទន្តបណ្ឌិតថា តើមានវិធីសាស្ត្រ អ្វីខ្លះដែលអាចធ្វើឲ្យធ្មេញរបស់ខ្ញុំបាទរឹងមាំឡើងវិញ?
ចម្លើយ ៖ ប្រសិនអ្នកមានបញ្ហារង្គើធ្មេញ រាល់ពេលទំពាអាហាររឹង អ្នកគួរមកទទួលការពិ- និត្យពីទន្តពេទ្យ ដោយការពិនិត្យនោះអាចធ្វើឡើង តាមការពិនិត្យផ្ទាល់នៅក្នុងមាត់ និងតាមការថត មើលដោយ X-ray។ ម៉្យាងទៀត អ្នកត្រូវដឹងថាធ្មេញរបស់អ្នកអាចស្ថិតក្នុងភាពធម្មតា តែវាអាចរង្គើនៅពេលអ្នកខាំរបស់រឹងបណ្តាលមកពីកម្លាំងខ្លាំងប៉ះទៅលើធ្មេញ យ៉ាងណាមិញបញ្ហានេះជាស្ថានភាពធម្មតាដែលធ្មេញនឹងអាចត្រឡប់មកសភាពរឹងឡើងវិញបន្ទាប់ពីប៉ុន្មានថ្ងៃក្រោយ។ ក្រៅពីបញ្ហាខាងលើ ការរង្គើក៏អាចបង្កមកពីរាក់ស៊ីធ្មេញ ដែលទាមទារឲ្យមានការថតមើលកម្រិតឆ្អឹងធ្មេញខាងក្នុង ថាតើការស្រកនៃឆ្អឹងឈានដល់កម្រិតណា ដើម្បីការព្យាបាលបានត្រឹមត្រូវ។
បកស្រាយដោយ ៖ ទន្តបណ្ឌិត ស៊ឹម សិលាភាណ ប្រធានបច្ចេកទេស គ្លីនិកធ្មេញ រៀលធីស