2018-05-05 · 6,300 views
អ្នកបញ្ចប់ការសិក្សា និងមានសញ្ញាបត្រវេជ្ជបណ្ឌិតពីវៀមណាម ត្រូវបានទទួលស្គាល់ដោយក្រសួងហើយ!!!
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្តីពី «ការទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិតមកពីសាធារណរដ្ឋសង្គមនិយមវៀមណាម» បានឲ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចធ្វើការទទួលស្គាល់នូវសញ្ញាបត្រវេជ្ជបណ្ឌិតដែលត្រឹមត្រូវចេញដោយគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលស្របច្បាប់ពីសាធារណរដ្ឋសង្គមនិយមវៀមណាមវិញ ក្រោយពីបានធ្វើការពិនិត្យ និងពិភាក្សាឡើងវិញ ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ហេតុនេះហើយ សូមលោក-លោកស្រី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានសញ្ញាបត្រវេជ្ជបណ្ឌិត មកពីសាធារណរដ្ឋនិយមវៀមណាម ទទួលជ្រាបជាដំណឹង។
ជាមួយនឹងដំណឹងមួយនេះ យើងសង្កេតឃើញមានប្រតិកម្មតបវិជ្ជមាន និងអវិជ្ជមានផ្ទុះឡើងស្របពេលជាមួយគ្នា ហើយក៏បានក្លាយជាប្រធានបទមួយនៃការពិភាក្សាដ៏ក្តៅគគុកមួយជាពិសេសរវាងនិស្សិតនៅក្នុងវិស័យនេះផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក…ចុះសម្រាប់អ្នកវិញ តើអ្នកមានការយល់ឃើញយ៉ាងណាដែរ?
ប្រភព ៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា