2018-05-05 · 5,127 views
ថែរក្សាសុខភាពមាត់ធ្មេញកូនអ្នក ទៅតាមក្រុមអាយុ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
នៅពេលដែលធ្មេញរបស់កុមារចាប់ផ្ដើមដុះមកដំបូង អ្នកគួរតែចាប់ផ្ដើមជ្រើសរើសច្រាសដុសធ្មេញមួយសម្រាប់ពួកគេ។ អ្នកគួរជ្រើសរើសច្រាសដុសធ្មេញ ដែលមានជក់ទន់ ក្បាលតូច ដងកាន់មានទំហំធំ៖ អាយុ 0-2ឆ្នាំ ជូតអញ្ចាញធ្មេញជាមួយនឹងក្រណាត់ស្អាតមួយ បន្ទាប់ពីបញ្ចុកចំណីអាហារហើយ ដើម្បីសម្អាតចោលនូវបាក់តេរីដែលអាចបង្កឲ្យពុកធ្មេញ។ ដុសធ្មេញពីរដងក្នុងមួយថ្ងៃ ជាមួយនឹងទឹក និងច្រាសដុសធ្មេញដែលទន់ ហើយក៏គួរតែនាំគេទៅពិនិត្យ មុនថ្ងៃខួបកំណើតទីមួយរបស់គេផងដែរ។ អាយុ 3-5 ឆ្នាំ ចាប់ផ្ដើមប្រើថ្នាំដុសធ្មេញដែលមានជាតិហ្វ្ល័រអឺរ៉ាយ(Fluoride) ពេលគេមានអាយុ៣ឆ្នាំប្រើប្រាស់ថ្នាំដុសធ្មេញក្នុងបរិមាណតិច (ប្រហែលទំហំគ្រាប់សណ្ដែក) ដោយត្រូវប្រាកដថាពួកគេនឹងខាកវាចេញមកវិញ ក្រោយពីធ្វើការដុសហើយ ។ សាកល្បងឲ្យគេបៀមដៃ និងបៀមក្បាលដោះ ពេលគេឈានចូលដល់អាយុ៤ឆ្នាំ ព្រមទាំងនាំគេទៅពិនិត្យរៀងរាល់៦ខែម្ដង។ អាយុ 6-9 ឆ្នាំ ចាប់ផ្ដើមរូសធ្មេញ ពេលណាដែលធ្មេញចាស់ផ្ដើមដុះជិតគ្នា វាជារឿងធម្មតាដែលថាធ្មេញអាចនឹងបាក់នៅក្នុងវ័យក្មេងនេះ មុនពេលដែលបុត្ររបស់អ្នកអាចធ្វើការអនុវត្តអនាម័យមាត់ធ្មេញដោយខ្លួនឯង ឳពុកម្ដាយគួរជួយពួកគេក្នុងការដុស និងរូសធ្មេញឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃ ត្រូវត្រួតពិនិត្យ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះសភាពរបស់ធ្មេញក្រោយ ដែលអាចនឹងជាប់កាកសំណល់ផ្សេងៗ។ អាយុ 10-13 ឆ្នាំ ព្យាយាមរំលឹកកូនរបស់លោកអ្នកឲ្យថែរក្សាសុខភាពមាត់ធ្មេញឲ្យបានខ្ជាប់ខ្ជួន និងរំលឹកពួកគេពីភាពស្រស់ស្អាត និងស្រស់ស្រាយដែលនិឹងកើតមាន កាលណាមាត់ធ្មេញរបស់គេមានសុខភាពល្អ និងក្លិនក្រអូបប្រហើរ។