2018-05-14 · 19,042 views
សញ្ញាអាសន្នដែលអ្នកគួរដឹង ពីជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល(Stroke)
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
តើអ្នកស្គាល់ជំងឺstrokeដែរឬទេ ? Stroke ជាជំងឺដែលធ្វើឲ្យខូចខាត ឬបំផ្លាញកោសិការខួក្បាល ដែលចែកជា២សណ្ឋាន គឺស្ទះសរសៃឈាមក្នុងខួរក្បាល(Ischemic Stroke) ឬក៏ដាច់សរសៃឈាមក្នុងខួរក្បាល (Hemorrhage Stroke)។ វាជាជំងឺគំរាមកំហែងដល់ជីវិត នឹងបង្កឲ្យមានផលវិបាកជាច្រើន ប្រសិនបើលោកអ្នកមិនបានព្យាបាលទាន់ពេលវេលា។
ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលអ្នកគួរដឹងនៅពេលមានជំងឺ Stroke ( ស្ទះ ឬដាច់សរសៃឈាមខួរក្បាល ) ត្រូវចងចាំពាក្យថា FASTER F : Face : មុខ មិនអាចញញឹមបាន មុខធ្លាក់មួយចំហៀង ឬស្ពឹក A : Arms : ដៃស្ពឹក ឬខ្សោយមិនអាចលើកបាន S : Stability : បាត់បង់លំនឹង វិលមុខ ពិបាកដើរ T : Talking : និយាយមិនច្បាស់ ពិបាកនិយាយ និយាយស្តាប់មិនបាន E : Eyes : ពិបាកមើល មើលមិនច្បាស់ ព្រឹលភ្នែក R : React : *ប្រញាប់ ប្រញាប់ បើមានសញ្ញាដូចខាងលើ សូមប្រញាប់រូសរាន់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលមានប្រសិទ្ធភាពព្យាបាលជំងឺstroke ដែលនៅជិតលោកអ្នកបំផុត៕
អត្ថបទដោយ ៖ ហេង សុជាតិ និស្សិតវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ