2018-05-22 · 4,641 views
Myobrace ឧបករណ៍ពត់ធ្មេញកុមារ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
Myobrace គឺជាឧបករណ៍ពត់ធ្មេញកុមារ (ពត់ធ្មេញតាំងពីពេលមានធ្មេញទឹកដោះ) ដែលវាប្រើពេលខ្លី មិនតម្រូវឲ្យពាក់លួស ដើម្បីពត់ និងមិនចាំបាច់ដកធ្មេញពេលពត់នោះទេ។ ចំពោះមនុស្សយើងទូទៅ មិនសូវបានចាប់អារម្មណ៍ និងថែទាំធ្មេញទឹកដោះសម្រាប់កុមារឡើយ ហើយគិតថាវាមិនសូវសំខាន់ទេ ចាំពេលដុះធ្មេញស្រុកចាំចាប់ផ្ដើមគិតថែទាំ និងយកចិត្តទុកដាក់។ ការសិក្សាដោយក្រុមទន្តពេទ្យបានឲ្យដឹងថាការថែទាំធ្មេញទឹកដោះបានល្អ វានឹងធ្វើឲ្យធ្មេញស្រុក ឬអចិន្ត្រៃយ៍ដុះចេញមកក៏បានល្អដែរ។ ដូចគ្នានោះដែរ ការដែលយើងពត់ធ្មេញឲ្យហើយ គឺការពត់ធ្មេញចាប់តាំងពីពេលមានធ្មេញទឹកដោះដុះចេញមក ពិតជាល្អ និងប្រើពេលខ្លីជាងការពត់ធ្មេញស្រុក ឬធ្មេញអចិន្ត្រៃយ៍។
ឧបករណ៍ពត់ធ្មេញ Myobrace គឺជាការព្យាបាលពត់ធ្មេញដែលផ្តោតលើការដោះស្រាយមូលហេតុដើមនៃធ្មេញដុះកោង ចង្អៀត និងដុះវៀចមិនត្រង់ជួរដែលជាញឹកញាប់ វាកើតដោយគ្មានតម្រូវការសម្រាប់ធ្មេញ ឬការធ្វើឲ្យមានភាពធម្មជាតិ និងការអភិវឌ្ឍល្អនៃធ្មេញ។ ការព្យាបាល គឺសមស្របបំផុតសម្រាប់កុមារដែលមានអាយុពី 3 ទៅ 15ឆ្នាំ និងពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ប្រើប្រាស់ក្នុងមាត់ដែលអាចប្រើបានក្នុងរយៈពេល 1-2 ម៉ោងក្នុងពេលថ្ងៃ បូកជាមួយនឹងការប្រើពេលគេងនៅពេលយប់។
តាមការសិក្សារបស់ក្រុមទន្តពេទ្យបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យធ្មេញដុះមិនត្រង់គឺបង្កឡើងតាំងពីពេលដែលយើងមិនបានថែទាំធ្មេញទឹកដោះឲ្យបានល្អ និងដោយសារមានទម្លាប់មិនល្អដូចជា កង្វះអនាម័យមាត់ធ្មេញ ចូលចិត្តបៀម ដកដង្ហើមតាមមាត់ និងការលូតលាស់មិនល្អចំពោះឆ្អឹងថ្គាម។
អ្វីជាការព្យាបាលរបស់ Myobrace? -កែតម្រូវទម្លាប់មាត់ធ្មេញមិនល្អ -អភិវឌ្ឍ និងកែតម្រូវឆ្អឹងថ្គាម -តម្រង់ធ្មេញឲ្យត្រង់ -បង្កើនប្រសិទ្ធភាពការអភិវឌ្ឍឆ្អឹងមុខ -ធ្វើឲ្យប្រសើរឡើងនូវសុខភាពទូទៅ -កែប្រែទម្លាប់ទទួលទានអាហារឲ្យបានល្អ។
តើ Myobrace ធ្វើការព្យាបាលយ៉ាងដូចម្តេច ចំពោះកុមារ? -ធ្វើឲ្យកុមារដកដង្ហើមតាមច្រមុះបានល្អ -ទីតាំងអណ្តាតត្រឹមត្រូវ -ការលេបត្រឹមត្រូវ -រក្សាបបូរមាត់ជាមួយគ្នា -កត្តាទាំង៤ខាងលើនេះហើយក៏ជាមូលហេតុបណ្ដាលឲ្យធ្មេញដុះមិនល្អ។
ការព្យាបាលការពត់ធ្មេញដោយ Myobrace មាន៤ដំណាក់កាល ៖ -ការកែខ្លួនទម្លាប់ -ការអភិវឌ្ឍឆ្អឹងក្រអូមមាត់ -ការតម្រឹមតំរង់ធ្មេញ -រក្សាទុកលំនឹង បន្ទាប់ពីការព្យាបាលពត់ធ្មេញហើយ។
បកស្រាយដោយលោកទន្តបណ្ឌិត លឹម ឈុនស្រេង នៃ Malis Dental Clinic