2018-05-22 · 5,430 views
សុខភាពល្អ និងរឹងមាំតាមក្បួនអក្សរ៣៣តួ (ក-អ)
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ក- កុំចូលគេងយប់ជ្រៅ ខ- ខំញ៉ាំអាហារឲ្យបានទៀងពេល គ- គេងឲ្យបានគ្រប់គ្រាន់ ឃ- ឃ្លាតឆ្ងាយពីគ្រឿងញៀន ង- ងូតទឹកសម្អាតកាយាឲ្យបានត្រឹមត្រូវ ច - ចេញទៅក្រៅ ត្រូវការពារស្បែកពីពន្លឺមិនល្អ ឆ - ឆ្លៀតពេលអានបន្ថែមអំពីចំណេះដឹងសុខភាព ជ - ជជែកពីបញ្ហាសុខភាពជាមួយអ្នកជំនាញ ឈ - ឈប់បំផ្លាញសុខភាពខ្លួនឯង ញ - ញញឹមឲ្យបានច្រើន ដ - ដាក់កាលវិភាគសម្រាកឲ្យបានគ្រប់គ្រាន់ ឋ - ឋានៈជាអ្វី ក៏ត្រូវឲ្យតម្លៃលើសុខភាព ឌ - ឌឺអ្វីក៏បាន តែហាមរឿងទម្ងន់ និងកម្ពស់ (ប៉ះទង្គិចផ្លូវចិត្តគេណាស់ណា) ឍ - ឍ (អត់មានទេ :) :) :) ) ណ - ណាត់ជួបពេទ្យហើយ ហាមខកណាត់ ត - តុបតែងបន្ទប់គេងឲ្យមានផាសុកភាព ថ - ថែទាំទាំងសុខភាពផ្លូវកាយ និងចិត្ត ទ - ទម្លាក់សម្ពាធពីខ្លួនខ្លះ ធ - ធ្វើសមាធិ ដើម្បីសុខភាពផ្លូវចិត្ត ន - និយាយពីបញ្ហាក្នុងចិត្តជាមួយមនុស្សដែលទុកចិត្ត ប - បើកចិត្តឲ្យទូលាយ ផ - ផឹកទឹកឲ្យបានយ៉ាងតិច២លីត្រក្នុងមួយថ្ងៃ ព - ពិនិត្យសុខភាពតាមកាលកំណត់ ភ - ភ្លេចអ្វី ភ្លេចបាន តែហាមភ្លេចញ៉ាំបាយ ម - មិនថារវល់ម្តេចក្តី ទោះយប់ ឬថ្ងៃ ត្រូវមានពេលសម្រាក យ - យកចិត្តទុកដាក់ចំពោះបែបបទនៃការរស់នៅប្រចាំថ្ងៃ រ - រីករាយនឹងអ្វីដែលខ្លួនមាន ល - លែងប៉ះ ឬប្រើប្រាស់ផលិតផលអ្វីដែលប៉ះពាល់ដល់សុខភាព វ - វែកញែកពេលវេលាធ្វើការ និងសម្រាកឲ្យបានច្បាស់លាស់ ស - ស្រលាញ់ខ្លួនឯងឲ្យច្រើនជាងអ្នកដទៃ ហ - ហាត់ប្រាណឲ្យបានទៀងទាត់ ឡ - ឡើងចុះជណ្តើរជើង ជំនួសជណ្តើរយន្ត អ - អប់រំចិត្តឲ្យចាត់ទុក«សុខភាព» ជាអាទិភាពចម្បង
យ៉ាងណាមិញ ទាំងនេះ គ្រាន់តែជាការចងក្រងដោយប្រមូលផ្តុំគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះ បើមានអ្វីខុសឆ្គង សូមជួយណែនាំផង...