CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-05-24 · 12,812 views

រៀនអនឡាញ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

មានមុខវិជ្ជារាប់មិនអស់ ចំណេញពេល រៀនពេលណាក៏បានទៀតផង!

TED-Ed (ធេត អេត) គម្រោងTED–Ed  (ធេត អេត) ជាកិច្ចផ្តួចផ្តើមផ្នែកអប់រំរបស់ TED (ធេត) គេមានវីដេអូមេរៀនខ្លីៗ សម្រាប់ទាំងគ្រូ និងសិស្ស។ អ្នកអាចរៀនពីប្រធានបទច្រើនមុខមែនទែន មានដូចជាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្រៀន អប់រំ ច្នៃម៉ូដ វិស្វកម្ម ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ជាដើម! វ៉ិបសាយ ៖ https://ed.ted.com យូធូប ៖ TED-Ed

Khan Academy (សាលាខាន់) មានវីដេអូខ្លីៗ ស្រួលយល់បង្រៀនពីគណិតវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម កុំព្យូទ័រ សិល្បៈ សង្គមវិទ្យា ផ្នែកសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុជាដើម។ ល្អបំផុតសម្រាប់អ្នកចង់រំលឹកមេរៀន និងរៀនមេរៀនថ្មីៗ! https://www.khanacademy.org

School of Life (សាលាជីវិត) មានវីដេអូខ្លីៗផ្តល់ដំបូន្មានពីជីវិតទាក់ទងនឹងអារម្មណ៍ គ្រួសារ ស្នេហា ជម្ងឺផ្លូវចិត្តជាដើម។ សុទ្ធតែជាបញ្ហាដែលយើងជួបប្រទះដូចគ្នា តែមិនដែលរៀនក្នុងសាលាទេ។ វ៉ិបសាយ ៖ School of Life យូធូប ៖ School of Life Youtube

Duo Lingo (ឌូអាលីងហ្គូ) ជាវេទិការៀនភាសាផ្សេងៗដែលសប្បាយៗ និងងាយស្រួលយល់! ចង់រៀនកូរ៉េ ចិន បារាំងដោយខ្លួនឯង? សាកប្រើកម្មវិធីនេះទៅ! https://www.duolingo.com/

Coursera, EdX (ខូរ៉េសា, អេដអេច) មានវគ្គបង្រៀនអនឡាញថតពីសាលាល្បីៗ ផ្តោតលើសិល្បៈ និងមនុស្សសាស្ត្រ វិទ្យាសាស្ត្រជីវិត ផ្នែកអភិវឌ្ឍន៍ខ្លួន ពាណិជ្ជកម្ម ជាដើម! https://www.coursera.org/ https://www.edx.org

Code Academy (សាលាខូត) អ្នកអាចរៀនខូតបានដោយស្រួល និងងាយយល់។ មិនបាច់ស្តាប់គ្រូពន្យល់ច្រើននោះទេ គឺអ្នករៀនសរសេរខូតដោយខ្លួនឯងតែម្តង។ អ្នកអាចរៀនបង្កើតវ៉ិបសាយ ឬកម្មវិធីមួយដោយខ្លួនឯងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ! https://www.codecademy.com/

Reddit (រ៉េឌីត) Reddit (រ៉េឌីត) ជាសហគមន៍អនឡាញមួយដែលអ្នកអាចពិភាក្សាពីរឿងអ្វីក៏បានស្រេចចិត្ត មានទាំងការងារ ស្នេហា ការសិក្សាក្នុងមហាវិទ្យាល័យ ឬ ជំនួយសម្រាប់ការងារសាលាជាដើម។ https://www.reddit.com

Lean in (លីនអុីន) ជាបណ្តុំនៃសន្ទរកថារបស់អ្នកអាជីព ការណែនាំសម្រាប់ការពិភាក្សា និងប្រភពធនធាន សម្រាប់ជួយស្ត្រីឲ្យអភិវឌ្ឍន៍ការងារខ្លួន និងឲ្យមនុស្សគ្រប់រូបដឹង និងដោះស្រាយរឿងយ៉េនឌឺ! https://leanin.org/education

អត្ថបទជាភាសាអង់គ្លេស ៖ Online Learning

--------------------------

វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa