ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-05-26 · 4,715 ដងមើល

ស្វែងយល់អំពីក្រពេញទីរ៉ូអ៊ីត (THYROID GLAND)

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 3

ទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង។ ក្រពេញទីរ៉ូអ៊ីតមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅដំណើរការមេតាបូលីសនៅក្នុងសរីរាង្គយើង។ អ័រម៉ូននេះមានឈ្មោះថាអ័រម៉ូនទីរ៉ូអ៊ីត(Thyroid hormone)ទៅតាមឈ្មោះរបស់ក្រពេញ។

អ័រម៉ូននេះ មានតួនាទីសំខាន់ៗចូលរួមក្នុងដំណើរការដូចជា ៖ -  ការរក្សាកំដៅក្នុងខ្លួន -  ចង្វាក់បេះដូង -  ប្រព័ន្ធប្រសាទខួរក្បាល និងប្រព័ន្ធសរសៃប្រសាទតាមផ្នែកផ្សេងៗ -  ការកន្ត្រាក់នៃសាច់ដុំ -  កម្រិតជាតិខ្លាញ់ -  ទម្ងន់ខ្លួនមនុស្ស -  វដ្តរដូវ ។ល។ ប្រសិនបើការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអ៊ីតខុសពីប្រក្រតី វាអាចបណ្តាលឲ្យកម្រិតនៃអ័រម៉ូននេះក្នុងឈាមខុសប្រក្រតីដែរ ពោលគឺអាចឡើងខ្ពស់ឬចុះទាប ។

អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ (Hyperthyroidism) មានដូចជា ៖ -  ភាពថប់បារម្ភ -  ឆាប់ខឹង ឆេវឆាវ មួម៉ៅ -  ស្រកទម្ងន់ -  ញ័រដើមទ្រូង មានអារម្មណ៍ថាបេះដូងលោតញាប់ជីពចរដើរញាប់ -  ញ័រចុងដៃ ចុងជើង -  ងាយបែកញើស និងឆាប់ចាញ់កម្តៅ -  ជ្រុះសក់ -  រាករូសញឹកញាប់ -  វដ្តរដូវមិនទៀង យឺតយ៉ាវ -  លៀនគ្រាប់ភ្នែក អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតចុះទាប (Hypothyroidism) មានដូចជា ៖ - ហេវហត់អស់កម្លាំង - ហើមមុខ ត្របកភ្នែក - ស្បែកស្ងួត សក់ និងក្រចកផុយស្រួយ ជ្រុះសក់ - ឡើងទម្ងន់ - បេះដូងដើរយឺតខុសប្រក្រតី - ទល់លាមក - ពិបាកក្នុងការទទួលទានដំណេក - ឆាប់ចាញ់ត្រជាក់ - ឈឺចាប់តាមសាច់ដុំ និងសន្លាក់ - មានអាការៈហើមខ្លួន - រដូវមកញឹកញាប់ និងច្រើន

អាការៈរោគនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីតមានដូចជា ៖ - មានដុំពកនៅផ្នែកដើមក ផ្នែកខាងមុខ - សំឡេងស្អក - ឡើងកូនកណ្តុរនៅបរិវេណក - ពិបាកក្នុងការលេបអាហារ - ពិបាកក្នុងការដកដង្ហើម - ឈឺចាប់នៅខាងក្នុងបំពង់ក និងក -ក្អកជាប់ជាប្រចាំ ដែលមិនមែនកើតឡើងដោយសារផ្តាសាយ ឬបញ្ហាសួតដទៃ សរុបសេចក្តីមក ក្រពេញទីរ៉ូអ៊ីត និងអ័រម៉ូនទីរ៉ូអ៊ីត ពិតជាមានសារសំខាន់បំផុតនៅក្នុងដំណើរការផ្សេងៗរបស់សរីរាង្គមនុស្សយើង។ រាល់បញ្ហាដែលនាំឲ្យមានការប្រែប្រួលកម្រិតអ័រម៉ូននេះក្នុងឈាមឬមានដុំនៅតំបន់ក្រពេញទីរ៉ូអ៊ីតនេះ គឺពិតជាចាំបាច់នៅក្នុងការពិនិត្យ តាមដាន និងព្យាបាល។ប្រសិនបើមានបញ្ហាទាក់ទងទៅនឹងក្រពេញ ក៏ដូចជាអ័រម៉ូនទីរ៉ូអ៊ីត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញស្វែងរកការពិនិត្យនិងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការថែទាំដ៏សមស្រប។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែមនៃមន្ទីរពេទ្យព្រះកុសុមៈ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ