2018-06-07 · 6,738 ដងមើល
មធ្យោបាយ និងទម្លាប់ក្នុងការទប់ទល់ចំណង់បារី
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ប្រសិនបើសម្រេចចិត្តឈប់ជក់បារី អ្នកត្រូវរៀបចំផែនការនិងកែប្រែទម្លាប់ឬសកម្មភាពខ្លះៗ នោះនឹងទទួលជោគជ័យក្នុងការផ្តាច់បារីបាន១០០%។ ដូច្នេះ ៣ចំណុចខាងក្រោម អាចជួយលោកអ្នកបាន៖
រៀបចំផែនការ និងសកម្មភាព • ឈប់ជក់បារីពិតប្រាកដ តាមកាលបរិច្ឆេទដែលមានកំណត់ • ចូលរួមកម្មវិធីឈប់ជក់បារីយ៉ាងទៀងទាត់ • អនុវត្តតាមការណែនាំ ដែលមានក្នុងជំហានទាំង៧ • ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ • សុំការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិ • ចៀសវាងទទួលទានគ្រឿងស្រវឹង តែ កាហ្វេ ក្នុងអំឡុងពេលត្រៀមផ្តាច់បារី • ចៀសឲ្យឆ្ងាយពីកន្លែងដែលមានផ្សែងបារី។
អ្វីគួរធ្វើអំឡុងពេលឈប់ជក់បារី • ធ្វើពិធីជប់លាងដោយនិយាយថា «ឈប់ជក់បារីហើយ» • មិនទិញ និងមិនទទួលអំណោយបារី • កម្ទេចចោលបារី • កម្ទេចចានគោះក្រញ៉មបារីចោល • ប្រាប់ទៅក្រុមគ្រួសារ និងមិត្តភក្តិថាអ្នកបានឈប់ជក់បារីហើយ។
របៀបនៃការទប់ទល់ចំណង់បារី • ប្រកាស ៖ និយាយខ្លាំងៗ ម្តងហើយម្តងទៀត ថាឈប់ជក់បារីហើយ • ពន្យារពេល ៖ ភាគច្រើនចំណង់ចង់ជក់បារីខ្លាំងនឹងបាត់ទៅវិញក្នុងរយៈពេល៣ ទៅ៥នាទី • ដកដង្ហើមវែងៗ ៖ ត្រឹមតែ២ទៅ៣ដង ធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ • ផឹកទឹក ៖ ក្រេបទឹកតិចៗ១ទៅ២កែវ អាចជួយបង្វែរអារម្មណ៍ អ្នកពីចំណង់បារី • ធ្វើសកម្មភាពផ្សេងៗ ៖ ដើម្បីបន្លប់ចិត្តឲ្យភ្លេចបារី អ្នកគួរធ្វើពលកម្ម កិច្ចការផ្ទះ លេងកីឡា អានសៀវភៅ ឬទស្សនាវដ្តី និងទំពាស្ករកៅស៊ូជាដើម។ លោកអ្នកអាចចាប់ផ្តើមដោយព្យាយាមផ្លាស់ប្តូរបន្តិចម្តងៗ បើទោះជាពេលខ្លះអ្នកមានអារម្មណ៍ចង់បោះបង់ចោលក៏ដោយ…..
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
© 2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ