ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-06-14 · 16,973 ដងមើល

ជំងឺរលាកបំពង់ក និងដំណោះស្រាយ

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ជំងឺរលាកបំពង់កក៏អាចបណ្តាលមកពីបាក់តេរីផងដែរ បើទោះបីភាគច្រើនវាត្រូវបានបង្ករោគដោយវីរុស ដែលជាហេតុអ្នកត្រូវធ្វើការតាមដាននិងយកចិត្តទុកដាក់ទៅលើរោគសញ្ញាមួយចំនួន។ អ្វីគួរដឹង? ចំពោះមនុស្សពេញវ័យ រោគសញ្ញាឈឺបំពង់កតែងបណ្តាលមកពីការបង្ករោគដោយសារវីរុសអាចស្តែងចេញមានសភាពសាមញ្ញ ដោយមិនធ្វើឲ្យមានរោគសញ្ញាគ្រុនក្តៅខ្លាំង មិនឈឺចាប់ខ្លាំង និងគ្មានការក្អួតចង្អោរ តែភាគច្រើនវាកើតឡើងបន្ទាប់ពីជំងឺផ្តាសាយធំ រួមផ្សំទៅដោយការឡើងពណ៌ក្រហមព្រឿងៗនៅនឹងភ្នែក រោគសញ្ញាក្អក និងសំឡេងស្អកជាដើម   ដែលនេះបានមកពីការរលាកផ្លូវដង្ហើមខាងលើ។

អ្វីគួរផ្តល់ឲ្យ? ការណែនាំការព្យាបាលចំពោះជំងឺរលាកបំពង់ក សម្រាប់មនុស្សពេញវ័យមានដូចជា៖ 1. ខ្ពុរមាត់ជាមួយឱសថប្រឆាំងនឹងមេរោគ Eludril (Inava)ដោយធ្វើការខ្ពុរចំនួន៣ដងក្នុងមួយថ្ងៃ។ 2. ប្រើប្រាស់ឱសថបាញ់ចូលបំពង់ក  (Pulvérisation) ដូចជា៖ • Biocidan collutoire (Ménarini) • Hexomédine collutoire (Théraplix) • Humex Fournier collutoire (Urgo) • Strepsilspray collutoire

ចំពោះឱសថប្រភេទបាញ់បញ្ចូលអាចប្រើប្រាស់ដល់ទៅ ៦ដងក្នុងមួយថ្ងៃ ហើយហាមប្រើប្រាស់នៅពេលមុនអាហារ ដោយសារវាអាចបណ្តាលឲ្យស្ពឹកនៅទីតាំងបំពង់កផ្ទាល់ នាំឲ្យអាហារធ្លាក់ក្នុងបំពង់ខ្យល់។

ការណែនាំ មុនធ្វើការព្យាបាលដោយប្រើឱសថខាងលើ៖ • អ្នកជំងឺមិនត្រូវមានជំងឺប្រចាំកាយដូចជា រលាកតម្រងនោម ឬរលាកសន្លាក់ជាដើម។ • អ្នកជំងឺគ្មានវត្តមានផ្សិតស ដោយសារវាអាចជាជំងឺរលាកបំពង់កដោយមេរោគ Streptocoque។ • មិនត្រូវមានការបញ្ចេញជាទឹករំអិលបង្កមកពីការរលាកនៅក្នុងបំពង់ក ដោយសារស្ថានភាពនេះអាចបណ្តាលពីការចម្លងជំងឺប្រភេទ Mononucléose infectious (ឬរោគខាន់ស្លាក់)។ • ខ្យល់ដង្ហើមមិនត្រូវមានក្លិនមិនល្អ ដោយសារសញ្ញានេះអាចជាជំងឺរលាកបំពង់កប្រភេទ Vincent។ • គ្មានវត្តមានការលេចចេញនូវកូនកណ្តុរ មិនមានការហូរឈាមច្រមុះ ឬដុំឈាមនៅក្រោមស្បែក ដោយសារវាអាចជាជំងឺគ្រាប់ឈាមស (Leucémie)។

ក្នុងករណីសង្កេតឃើញមានសញ្ញាខាងលើ ការស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យជំនាញគួរត្រូវបានធ្វើឡើង។ ប្រភពយោង៖ Le vademecum de la Médication officinale

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ