2018-06-16 · 6,675 views
ឈប់ជក់បារី ហើយផ្តាច់អស់មួយជីវិត…
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
តើអ្នកទើបតែផ្តាច់បារីមែនទេ? ហើយក៏កំពុងតែមានអារម្មណ៍ថា ចង់ជក់ម្តងៗដែរ មែនទេ?©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយតើអ្នកទើបតែផ្តាច់បារីមែនទេ? ហើយក៏កំពុងតែមានអារម្មណ៍ថា ចង់ជក់ម្តងៗដែរ មែនទេ?
ការពិតទៅ វាជារឿងធម្មតា ដែលអ្នកទើបតែផ្តាច់បារី ចេះតែមានអារម្មណ៍ចង់ជក់ម្តងៗ ព្រោះអ្នកមិនអាចចៀសផុតពីការលាប់ទ្បើងវិញ ដោយសារការញៀនជាតិនីកូទីនក្នុងបារីបានឡើយ។ ករណីនេះ អ្នកចាំបាច់ត្រូវរៀបចំផែនការ និងប្រុងស្មារតី ក្នុងការយកឈ្នះការជក់បារីទ្បើងវិញ និងជួយឲ្យអាចផ្តាច់បានអស់មួយជីវិតតាមការអនុវត្ត៣ចំណុចខាងក្រោម៖
ពង្រឹងកម្លាំងចិត្ត សកម្មភាពមួយចំនួន ដែលជួយធ្វើឲ្យចិត្តរបស់អ្នកមានភាពរឹងមាំ រួមមាន៖ • ដំណើរការមួយជំហានម្ដងៗ • ផ្តាច់ការញៀនជាតិនីកូទីន • អនុវត្តការគិតដូចអ្នកមិនជក់បារី • មានអារម្មណ៍ល្អអំពីការរស់នៅថ្មី • តាំងចិត្តដោះស្រាយរាល់ឧបសគ្គ។ សកម្មភាពត្រូវធ្វើ ពេលលាប់ទ្បើងវិញ ប្រសិនបើអ្នកដឹងខ្លួនឯងថា អ្នកកំពុងលាប់ឡើងវិញនោះ អ្នកចាំបាច់ត្រូវ៖ • រក្សាការជំរុញ និងលើកទឹកចិត្តដល់ខ្លួនឯង • មានអាកប្បកិរិយាវិជ្ជមានជានិច្ច • រំឭកអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ • រៀបចំផែនការសកម្មភាពទ្បើងវិញដដែលៗ៖ ចៀសវាង - ផ្លាស់ប្តូរ - ពន្យារពេល។ ពេលក្លាយខ្លួនជាអ្នកផ្តាច់បារីបាន១០០% ទោះអ្នកបានផ្តាច់រួចហើយក៏ដោយ អ្នកចាំបាច់ត្រូវមានទម្លាប់៖ • ថែរក្សាការប្តេជ្ញាចិត្ត និងលើកទឹកចិត្ត • ប្រើប្រាស់ជំនាញដែលបានរៀន ដើម្បីស្ថិតនៅជាអ្នកមិនជក់បារី • ស្វែងរកឲ្យឃើញនូវលទ្ធភាពវិជ្ជមានដ៏ពេញលេញរបស់អ្នក ដើម្បីឲ្យអនាគតស្ថិតក្នុងដៃរបស់អ្នក • ត្រូវគិតថា អ្នកបានក្លាយខ្លួនជាអ្នកមិនជក់បារី គឺអ្នកបានសម្រេចនូវកិច្ចការ និងការផ្លាស់ប្តូរដ៏មហាអស្ចារ្យ នៅក្នុងជីវិតរបស់អ្នក។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព