CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-06-22 · 5,323 views

បានផ្សងបំណងប្រាថ្នា ហើយបានស្គាល់ពីវប្បធម៌កម្ពុជា-ជប៉ុនទៀត!

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 4

កម្មវិធីប្រចាំឆ្នាំមួយដែលមានឈ្មោះថា «ពិធីបុណ្យផ្កាយ ឬតាណាបាតា» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC បានត្រឡប់មកវិញហើយ!!!

ក្រោមការចូលរួមសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន រួមទាំងការឧបត្ថម្ភធំពីក្រុមហ៊ុនជាច្រើន ពិធីបុណ្យផ្កាយឆ្នាំនេះ នឹងប្រព្រឹត្តនៅថ្ងៃទី ៥ និងទី ៦ ខែកក្កដា នេះ ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដែលនឹងនាំមកនូវកម្មវិធីសប្បាយជាច្រើន ដើម្បីឲ្យសាធារណជនបានស្គាល់ ក៏ដូចជាយល់ដឹងពីវប្បធម៌ខ្មែរនិងជប៉ុន ឲ្យកាន់តែសម្បូរបែបជាងមុន។

គួរបញ្ជាក់ផងដែរថា «ពិធីបុណ្យផ្កាយ ឬតាណាបាតា» នេះ ជាបុណ្យប្រពៃណីជប៉ុន ដែលមានកម្មវិធីពិសេសមួយជារៀងរាល់ឆ្នាំ គឺការសរសេរនូវបំណងប្រាថ្នារបស់ខ្លួន ឬមនុស្សជាទីស្រលាញ់ ហើយចងនៅលើដើមឫស្សី ដែលគ្រប់គ្នាសុទ្ធតែអាចចូលរួមបាន។ ក្រៅពីនេះ ក៏នឹងមានកម្មវិធីកម្សាន្តសប្បាយទាំងសិល្បៈចម្រៀង ភាពយន្ត ការតុបតែងខ្លួនតាមវប្បធម៌នៃប្រទេសទាំងពីរជាច្រើនទៀត ដែលក្នុងនោះរួមមានដូចជា ការចាក់បញ្ចាំងខ្សែភាពយន្តគំនូរជីវចលជប៉ុន ការប្រឡងចម្រៀងណូដូជីម៉ាន់លើកទី៩ ការប្រគំតន្រ្តីបុរាណជប៉ុន ក៏ដូចជាការស្លៀកសម្លៀកបំពាក់បុរាណខ្មែរសម័យលង្វែក ការស្លៀកសម្លៀកបំពាក់ជប៉ុន យូកាតា ការសាកល្បងចម្អិននំជប៉ុន និងការបណ្តែតប្រទីបពេលរាត្រីផងដែរ…

ចូលរួមពិធីបុណ្យផ្កាយទាំងអស់គ្នា ដើម្បីកម្សាន្តសប្បាយ និងស្វែងយល់ពីវប្បធម៌របស់ប្រទេសទាំងពីរ!!!

កាលបរិច្ឆេទ ៖ ថ្ងៃទី៥-៦ កក្កដា ២០១៨ ពេលវេលា ៖ ៨:០០ព្រឹក ដល់ ៨:០០យប់ ទីកន្លែង ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

សម្រាប់ព័ត៌មានបន្ថែម ៖ ពិធីបុណ្យផ្កាយ Tanabata Festival 2018 ឬ តាមរយៈគេហទំព័រផ្លូវការរបស់ CJCC

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ