CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-06-25 · 6,233 views

សូមប្រយ័ត្ន! ឱសថឈ្មោះ TRANKAL ត្រូវបានក្រសួងសុខាភិបាលបលុបបញ្ជិកា តែនៅមានគេផ្សព្វផ្សាយ

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1
In this articleសេចក្តីជូនដំណឹងស្តីពីគណនេយ្យក្នុងសង្គមហ្វេសប៊ុកឈ្មោះ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកា©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សេចក្តីជូនដំណឹងស្តីពីគណនេយ្យក្នុងសង្គមហ្វេសប៊ុកឈ្មោះ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកា

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសបុករៀងរាល់ថ្ងៃ មានគណនេយ្យឈ្មោះ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកានៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១០ មកម៉្លេះ។ គណនេយ្យ My-Big-Zone បានផ្សព្វផ្សាយឱសថឈ្មោះ TRANKAL ដោយបំផ្លើសហួសពីការពិតដូចជាចាត់ទុកថា ឱសថបុរាណថៃ+ចិនមិនមែនជាថ្នាំគីមី សម្រាប់ព្យាបាលជំងឺដូចជាជំងឺសន្លាក់រ៉ាំរ៉ៃ ឈឺដើរមិនរួចជាដើម។ ក្រសួងសុខាភិបាលសូមបញ្ជាក់ថា សារធាតុផ្សំទាំងនេះមិនមែនជាឱសថបុរាណទេ គឺជាឱសថសម័យសុទ្ធសាធដែលក្រសួងសុខាភិបាលបានពិនិត្យឃើញថាការប្រើប្រាស់សារធាតុ Indomethacine Dexamethasone និងសារធាតុដទៃទៀតបញ្ចូលគ្នានឹងធ្វើឲ្យមានការប៉ះពាល់ដល់ក្រពះធ្ងន់ធ្ងរ និងគ្មានឯកសារយោងច្បាស់លាស់ទើបក្រសួងសុខាភិបាលសម្រេចលុបបញ្ជិកាចេញ និងមិនអនុញ្ញាតឲ្យឱសថឈ្មោះ TRANKAL នេះចរាចរក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១០ មកម៉្លេះ។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស ប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ក្រសួងសុខាភិបាលសង្ឃឹមថា៖សាធារណជនទាំងអស់ក្រោយពីបានទទួលសេចក្តីជូនដំណឹងនេះហើយ ត្រូវឈប់ប្រើប្រាស់ ឈប់ជឿតាមការឃោសនាអកុសល បោកប្រាស់ ភូត កុហក បំផ្លើសពីការពិតរបស់ជនខិលខូចនេះទៀតហើយម្ចាស់គណនេយ្យឈ្មោះ My-Big-Zone ខាងលើ ត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ឬចែកចាយឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកានេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ចំពោះម្ចាស់គណនេយ្យឈ្មោះ My-Big-Zone ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយឱសថឈ្មោះ TRANKAL។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញកំពុងប្រើប្រាស់ លក់ ចែកចាយ ផលិតផលឱសថឈ្មោះ TRANKAL ដែលក្រសួងសុខាភិបាលបានលុបបញ្ជិកាខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ