ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2018-06-28 · 6,121 ដងមើល

សិក្ខាសាលាអំពីសុខភាពផ្លូវចិត្ត «ជំងឺបាក់ទឹកចិត្ត និងយុវជនក្នុងសតវត្សទី២១»

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 4

«ជំងឺបាក់ទឹកចិត្ត និងយុវជនក្នុងសតវត្សទី២១» ជាសិក្ខាសាលាលើកកម្ពស់បញ្ហាសុខភាពផ្លូវចិត្តមួយ ដែលត្រូវបានរៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមដែលមានឈ្មោះថា «យើងរីកចម្រើនជាមួយគ្នា(We Prosper Together)» កាលពីព្រឹកថ្ងៃទី១៧ មិថុនា ២០១៨ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការគាំទ្រពីសំណាក់ក្រសួងអប់រំយុវជន និងកីឡាទៀតផង។

កម្មវិធីសិក្ខាសាលានេះបានប្រព្រឹត្តយ៉ាងជោគជ័យដោយមានការអញ្ជើញចូលរួមពីសំណាក់សាធារណជនជាពិសេសយុវវ័យប្រមាណជាង៤០០នាក់ ព្រមជាមួយនឹងវត្តមាននៃវាគ្មិនកិត្តិយសចំនួន៤រូប ដែលជាអ្នកធ្លាប់ឆ្លងកាត់នូវការរស់នៅជាមួយនឹងជំងឺផ្លូវចិត្តដែលកើតមានញឹកញាប់មួយនេះ ព្រមទាំងអ្នកជំនាញផ្នែកចិត្តសាស្ត្រផងដែរ។ ក្រៅពីការធ្វើបទបង្ហាញដោយវាគ្មិនគ្រប់រូប ក៏មាននូវកិច្ចពិភាក្សារួមគ្នាលើប្រធានបទនៃកម្មវិធីសិក្ខាសាលាផ្ទាល់ ព្រមទាំងមានកម្មវិធីកម្សាន្តជាការបកស្រាយបទចម្រៀងពីសំណាក់ក្រុមការងារ និងតារាកិត្តិយស ដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែសប្បាយរីករាយផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រាក់ចំណេញអំពីការលក់សំបុត្រចូលរួមកម្មវិធីនេះត្រូវបានក្រុមការងារផ្តល់ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការរួមចំណែកមួយក្នុងការគាំទ្រ និងទ្រទ្រង់សុខភាពកុមារ ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិយើង។ តំណាងនៃអ្នករៀបចំកម្មវិធី ក៏សូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភធំរួមមានក្រុមហ៊ុន Manulife (Cambodia) និង Healthogo ដែលបានជួយឲ្យកម្មវិធីមួយនេះប្រព្រឹត្តទៅបានរលូន ព្រមទាំងមានសារមួយខ្លីថា "យើងចង់ឲ្យមនុស្សងាកមកជួយកិច្ចការសង្គមខ្លះ កុំគិតតែរកលុយពេក" ។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ