CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-06-28 · 13,227 views

របបអាហារ ដែលអ្នកជំងឺទឹកនោមផ្អែមគួរជៀសវាង

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2
In this articleជាចុងក្រោយសង្ឃឹមថាអ្នកជំងឺទឹកនោមផ្អែកគាត់នឹងអាចជៀសវាង ឬតមនៅរបបអាហារខាងលើនេះបានដើម្បីរក្សាសុខភាពខ្លួនឯង ដើម្បីក្រុមគ្រួសារ នឹង ដើម្បីប្រទេសជាតិ។©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

បើយោងតាមអង្គការសុខភាពពិភពលោក(WHO)បានពន្យល់ថាជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងនៅពេលដែលលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬនៅពេលរាងកាយមិនអាចប្រើអាំងស៊ុយលីនដែលលំពែងផលិតបាន។

អាំងស៊ុយលីន គឺជាអ័រម៉ូនមួយដែលមានតួនាទីគ្រប់គ្រងជាតិស្ករនៅក្នុងឈាម(ដោយជាតិស្ករទាំងនោះបានមកតាមរយះនៅពេលសរីរាង្គកាយរំលាយអាហារ វាផ្តល់ជាតិស្ករទៅក្នុងឈាមរបស់យើង)។ ជាតិស្ករនេះត្រូវបានហៅថាគ្លុយកូស ហើយរាងកាយរបស់យើងប្រើប្រាស់វាដើម្បីទាញយកនូវថាមពលដែលយើងត្រូវការ។

អាហារផ្អែមក្លាយទៅជាគ្លុយកូស ប៉ុន្តែអាហារដទៃទៀតក៏ក្លាយទៅជាគ្លុយកូសផងដែរ ជាពិសេសអាហារជាតិម្សៅ ដូចជាបាយ ដំឡូង នំបុ័ង ឬអាហារផ្សេងទៀតដែលធ្វើពីស្រូវសាឡីជាដើម។ ដូចនេះអាហារមួយចំនួនដែលអ្នកជំងឺទឹកនោមផ្អែមគួរជៀសវាងដែលអាចបង្កហានិភ័យចំពោះអ្នកជំងឺបានដែរ រួមមាន ៖

អាហារមានជាតិស្ករខ្ពស់៖ សូដា បង្អែម និងអាហារដទៃទៀត អាចបង្កើតកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងលឿន។

ទឹកផ្លែឈើ៖ ផ្លែឈើ ដែលមិនសម្បូរជាតិសរសៃត្រូវបានគេចាត់ទុកថាមានជាតិកាបូអ៊ីដ្រាតតិច ហើយបង្កផលប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកចង់បានភេសជ្ជៈស្រស់ ហើយជួយរក្សាកម្រិតជាតិស្ករឲ្យថេរ នោះគឺក្រូចឆ្មា។

ទឹកដោះគោ៖ ផលិតផលទឹកដោះគោ មួយចំនួន អាចបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់ចូលទៅក្នុងខ្លួនរបស់អ្នក និងបង្កើនហានិភ័យនៃជំងឺបេះដូង។

អាហារសម្បូរខ្លាញ់៖ អាហារ ដែលមានជាតិខ្លាញ់ ដូចជាប្រហិតចៀន និងដំឡូងចៀនជាដើម បង្កហានិភ័យខ្ពស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវា ជួយបង្កើនកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងឆាប់រហ័ស។

ជាចុងក្រោយសង្ឃឹមថាអ្នកជំងឺទឹកនោមផ្អែកគាត់នឹងអាចជៀសវាង ឬតមនៅរបបអាហារខាងលើនេះបានដើម្បីរក្សាសុខភាពខ្លួនឯង ដើម្បីក្រុមគ្រួសារ នឹង ដើម្បីប្រទេសជាតិ។

រៀបចំអត្ថបទដោយ៖ សុផល ផលនីវិសិដ្ឋ និស្សិតថ្នាក់វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ អន្តរជាតិ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ