CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-07-06 · 12,289 views

គួរធ្វើអ្វីខ្លះ ក្នុងការដោះស្រាយជំងឺរាក?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ការប្រើប្រាស់ឱសថសម្រាប់បំបាត់ជំងឺរាកអាចធ្វើទៅបាន និងមានប្រសិទ្ធភាព ប្រសិនបានដឹងពីមូលហេតុដែលបង្កឲ្យមានជំងឺនោះឡើង យ៉ាងណាមិញ ត្រូវប្រុងប្រយ័ត្នដោយសារការសន្និដ្ឋានអាចមានភាពមិនត្រឹមត្រូវ។

គួរដឹងអ្វីខ្លះ ពីជំងឺរាក? ជំងឺរាកស្រួចស្រាវ អាចកើតមានឡើងភ្លាមៗ ដែលឱសថការីអាចធ្វើការព្យាបាលបាន ចំណែក ចំពោះជំងឺរាកដែលអូសបន្លាយច្រើនជាង  ៤សប្តាហ៍ អាចចាត់ចូលជាជំងឺរាករ៉ាំរ៉ៃ បង្កឡើងដោយមូលហេតុច្រើនរួមបញ្ចូលគ្នា   នាំឲ្យការព្យាបាលក៏ត្រូវប្រព្រឹត្តឡើងទៅតាមស្ថានភាពនីមួយៗ ជាមួយនឹងការប្រើប្រាស់ឱសថខុសៗគ្នាផងដែរ។

ឱសថមួយចំនួនទៀតក៏អាចបណ្តាលឲ្យមានជំងឺរាកផងដែរដូចជា៖ •Colchicine •Digitaline •ឱសថពាសក្រពះ (Pansements digestifs) ក្នុងកម្រិតខ្ពស់ •Benfluorex •ថ្នាំផ្សះ។

ភាគច្រើននៃជំងឺរាកស្រួចស្រាវចំពោះមនុស្សពេញវ័យបណ្តាលមកពីការចម្លងដោយពពួកវីរុស Rotavirus និងពពួក Colibacilles Salmonelles Staphylocoques ចំណែកក្នុងករណីកម្រអាចបណ្តាលមកពី Shigelles ដែលការឆ្លងមានលក្ខណៈពេញមួយគ្រួសារ ឬចម្លងតាមភោជនីយដ្ឋាន។ បន្ថែមពីនោះ ជំងឺរាកក៏អាចលេចឡើង បន្ទាប់ពីមានដំណើរកម្សាន្តទៅកាន់ប្រទេសដែលមានបញ្ហាខ្វះខាតអនាម័យផងដែរ។

អ្វីគួរណែនាំ? ការតមអាហារហាក់ដូចជាគ្មានប្រសិទ្ធភាពក្នុងការធ្វើឲ្យរោគសញ្ញាធូរស្បើយនោះទេ   ដោយឡែក អ្នកត្រូវឲ្យអ្នកជំងឺបន្តញ៉ាំទឹកឲ្យបានច្រើន ដើម្បីបង្ការការបាត់បង់ជាតិទឹក  មានដូចជា  ទឹកឆ្អិនធម្មតា ទឹកតែ ទឹកដែលចម្រាញ់ពីបន្លែនានា (ដែលមានរួមបញ្ចូលនូវទឹក និងសារធាតុរ៉ែ) ឬកូកាកូឡា ដែលធ្វើការយ៉ាងល្អសម្រាប់ប្រឆាំងនឹងអាការៈរាក។

សម្រាប់ការណែនាំផ្សេងទៀតអាចមានដូចជា៖ • អាចប្រើប្រាស់ឱសថពពួក Lopéramide ដែលមានសមត្ថភាពទៅបន្ថយលំហូរនៃចលនាពោះវៀនដែលមានឈ្មោះដូចជា Lodiarid (Clément), Imossel (JP Martin), Dyspagon (Pirre Fabre) ឬ Peracel (Monot)។ សម្រាប់ការប្រើប្រាស់ គឺអាចលេប ២គ្រាប់ក្នុងមួយថ្ងៃ ហាមលើសពី ៦គ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែ ឱសថនេះមិនអាចប្រើប្រាស់ចំពោះកុមារអាយុក្រោម ៨ឆ្នាំ និងស្រ្តីមានផ្ទៃពោះទេ។ • ក្នុងករណីអ្នកដឹងពីមូលហេតុពិតប្រាកដក្នុងការបង្កជាបញ្ហារាកនេះ ថាទាក់ទងនឹងបាក់តេរី​អាចណែនាំឲ្យប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកពពួក Nifuroxazide ដែលអាចមានឈ្មោះ Bifix (Roche-Nicholas)។ សម្រាប់ការប្រើប្រាស់គឺអាចលេប ៤គ្រាប់ក្នុងមួយថ្ងៃ ដែលប្រើតែក្នុងរយៈពេល៣ថ្ងៃ។

ប្រភពយោង៖ Le vademecum de la médication officinale

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ