CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2018-07-18 · 14,237 views

អ្វីជាជំងឺកាមរោគ បើតាមអ្នកធ្លាប់ដឹង?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

សញ្ញាសង្ស័យនៅលើស្បែកត្រង់ផ្នែកណាមួយ ជាមូលហេតុនៃជំងឺសើស្បែកផ្សេងៗ ប៉ុន្តែករណីខ្លះ វាជាជំងឺកាមរោគ។ តាមរយៈអត្ថបទខាងក្រោម អ្នកនឹងអាចស្វែងយល់បន្ថែមលើក្រុមជំងឺដែលត្រូវបានចាត់ទុកជាជំងឺកាមរោគ ដោយវេជ្ជបណ្ឌិតជំនាញ។

សំណួរ ៖ ខ្ញុំឆ្ងល់ថាតើជំងឺកាមរោគជាជំងឺអ្វី? តើវាកើតឡើងយ៉ាងដូចម្ដេច? ហើយមានវិធីបង្ការដែរឬទេ?

ចម្លើយ ៖ ជំងឺកាមរោគជាជំងឺឆ្លងដែលកើតឡើងតាមរយៈការរួមភេទ ហើយវាត្រូវបានបែងចែកជា៥ក្រុម៖ • ក្រុមទី១ ៖ ជាពពួកមានដំបៅ ដូចជា ជំងឺស្វាយ (Syphilis) ដែលជាពពួកបាក់តេរីនាំឲ្យកើតមានដំបៅនៅលើប្រដាប់ភេទតែមិនឈឺទេ ឬបណ្ដាលមកពីពពួកវីរុសបង្កជាពងបែកមួយ ឬច្រើនជុំវិញប្រដាប់ភេទ ហើយមានការឈឺចាប់ខ្លាំងដូចជា Herpes Simplex Virus ជាដើម។ មួយប្រភេទទៀតជាពពួកបាក់តេរី ឆ្លងតាមការរួមភេទ ដែលជំងឺនេះហៅថា “តេនឡា” ឬពាក្យបច្ចេកទេស ហៅថា “Chancroid” អ្នកដែលកើតជំងឺ Herpes simplex គឺមានឡើងនូវពងបែកច្រើនជាកញ្ចុំលើប្រដាប់ភេទ និងមានការឈឺចាប់ខ្លាំង។ • ក្រុមទី២ ៖ ជាប្រភេទ Genital discharge មានន័យថាជាជំងឺមានហូរខ្ទុះ ឬធ្លាក់ស ចេញពីប្រដាប់បន្តពូជ រួមមានជំងឺប្រមេះទឹកបាយ (Gonnorrhea) ជំងឺប្រមេះទឹកថ្លា (Clamydia) ឬមានប្រភេទដទៃទៀតដូចជា ការធ្លាក់សដោយសារពួកផ្សិត (Candida, Bacillus vaginalis, Trichomonas) ដែលពពួកនេះធ្លាក់សមាននូវក្លិនអាក្រក់។ • ក្រុមទី៣ ៖ ជាក្រុមមានដុះសាច់ តួយ៉ាង ជំងឺសិរមាន់ ដែលដើរតួសំខាន់ជាងគេ ហើយក្នុង ភាសាបច្ចេកទេសហៅថា Candiloma acuminata។ • ក្រុមទី៤ ៖ ជាជំងឺដែលវិវឌ្ឍមកពីពពួកជំងឺ ក្រុមទី២ បណ្ដាលឲ្យអ្នកជំងឺមានការឈឺចាប់ខាងក្នុងពោះដោយសារតែមានការរលាកទៅដល់សរីរាង្គខាងក្នុង។ • ក្រុមទី៥ ៖ ជាជំងឺកាមរោគណាដែលឆ្លងតាមឈាមមានដូចជាជំងឺអេដស៍ជាដើម។

បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែក និងកាមរោគ នៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ